អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

កម្ពុជាទទួលបានកូនផ្សោតកើតថ្មី ១ក្បាលទៀតហើយ នៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានរាយការណ៍ឲ្យដឹងថា កម្ពុជាទទួលបានកូនផ្សោតកើតថ្មី ១ក្បាល ទៀតហើយ ដែលទើបនឹងកើត នៅអន្លងផ្សោតកាំពី ខេត្តក្រចេះ ។ សូមជម្រាបជូនដែរថា នេះជាកូនផ្សោតកើតថ្មីទី៨ហើយ ដែលត្រូវបានមន្ត្រីជំនាញបានកត់ត្រាក្នុងឆ្នាំ២០២៣នេះ ។

យោងតាមការផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅល្ងាចថ្ងៃទី០៤ វិច្ឆិកា ២០២៣ នេះ បានឲ្យដឹងទៀតថា កូនផ្សោតដែលទើបនឹងកើតថ្មីនេះ ទើបមានអាយុប្រមាណ២ថ្ងៃប៉ុណ្ណោះ ។ កូនផ្សោតមួយក្បាលនេះ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១៣ និង៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតែម្តង។

តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។

ក្រសួងកសិកម្មបានឲ្យដឹងទៀតថា បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ ២ម៉ោង ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF សង្កេតឃើញថា ពុំមានសកម្មភាពបំពានណាមួយពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតទើបនឹងកើតថ្មីនោះទេ ៕

ទំព័រផ្សេងៗ