អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ

ក្រកោ ឬក្រកោស្បាត(Cardamom)ជារុក្ខជាតិច្រើនដុះតាមព្រៃភ្នំ និងព្រៃល្បោះ ជ្រលងភ្នំ វាដុះដោយខ្លួនឯង ឬគេអាចយកមកដាំ ដែលងាយស្រួលក្នុងការដាំ និងថែទាំបំផុត ។ ក្រកោស្ថិតក្នុងអំបូរក្រវ៉ាញដែរ ប៉ុន្តែប្រសិទ្ធិភាពវាក្រោមក្រវ៉ាញ ប៉ុន្តែបើគ្មានក្រវ៉ាញ គេអាចយកវាជំនួសបាន ។ យើងតាមក្រសួងបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ក្រកោត្រូវគេឃើញដុះក្នុងព្រៃតាមជ្រលងជួរភ្នំ ក្រវ៉ាញ និងជារុក្ខជាតិ ដែលរស់បានច្រើនឆ្នាំណាស់ ។ ដើមក្រកោមានកម្ពស់ពី ២ម៉ែត្រ ទៅ៣ម៉ែត្រពីដី ដើមរឹង និងដុះបែកគុម្ព។ រុក្ខជាតិនេះមានស្លឹក និងដើមដូចនឹងដើមរមៀត រំដេង ខ្ជាយដែរ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺវាគ្មានមើមឡើយ ហើយវាមានផ្លែចេញពីគល់តែម្តង ដែលចេញជាចង្កោមកួរជាបន្តបន្ទាប់គ្នា ងាយស្រួលប្រមូលផល។ ស្លឹកវែងរួមតូចនៅគល់ ហើយស្រួចចុង (elliptic-linear) ទងស្លឹកខ្លីៗមានប្រវែង ០,៥-១ស.ម និងគែមស្លឹកមានរោមគ្រាតៗ ។ គោលទម្រកញ្ចុំផ្កា (Floral stem) ដុះចេញពីក្តៀង ជិតគល់ដើម មិនសូវត្រង់ទៅលើទេ ច្រើនតែទ្រេតចុះក្រោមក្រាបដី ។

ផ្កាមានពីរស្រទាប់ ស្រទាប់ខាងក្រៅពណ៌ស បែកចេញជា៣ត្របក, ផ្កាខាងក្នុងមានពណ៌លឿង ទងផ្កាមានរោមគ្រាតៗ។ ផ្កាផ្តុំជាកញ្ចុំបែកមែកៗ (panicles) បំពងត្របកផ្កាមានប្រវែង ១៤-១៥ស.ម មានធ្មេញ៣ស្រទាប់ផ្កា ៣ពណ៌បៃតងថ្លា កេសរឈ្មោល (stamen) មាន១ពណ៌សរថ្លា ចុងប្លោកលម្អង (anther) បត់ចេញក្រៅ ។ ស្រទាប់ធំ (labellum) ពណ៌សរមានឆ្នូតៗ ពណ៌ស្វាយ ឬក្រហមក្រម៉ៅ។ កេសរញីមាន៣ក្លែប (3-lobed) ផ្លែស្ងួត (capsule) រាងមូលទ្រវែង មាន៣ជ្រុង ព្រោះមានកំពកវែងៗ ដូចជ្រុងនៅលើសម្បក ហើយពណ៌បៃតងខ្ចី ហើយមានគ្រាប់ច្រើន ១៥-២០គ្រាប់។ ពេលទុំនឹងមានពណ៌ក្រហមក្រម៉ៅ និងមានរសជាតិប្រហើរ( មិនក្ដៅពេក និងមិនត្រជាក់ពេក)។

បច្ចុប្បន្នក្រវ៉ាញត្រូវបានគេឲ្យដឹងថា កាន់តែខ្សត់ទៅៗ ដូច្នេះហើយបានជាប្រពលរដ្ឋដែលរស់នៅតាមជួរភ្នំក្រវ៉ាញ ត្រូវបេះក្រកោមកលក់វិញ ។ ចំណែកផ្លែក្រកោនោះផងទៀត ក៏ត្រូវបានគេឲ្យដឹងផងដែរថា ត្រូវបានពលរដ្ឋដែលរស់នៅតំបន់អារ៉ែង បានឡើងទៅបេះពីភ្នំមកទុកលក់ឲ្យឈ្មួញកណ្តាល ដែលមកទិញនាំចេញទៅក្រៅប្រទេសទៀតផង ដែលអ្នកទិញបន្តយកទៅប្រើសំរាប់ធ្វើជាវត្ថុធាតុដើមផលិតប្រេងខ្យល់ ។

បើយោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា ផ្លែក្រកោនោះដែរ ក៏អាចជួយព្យាបាលជំងឺក្រពះខ្សោយ បញ្ហាប្រព័ន្ធរំលាយអាហារ ភើ ក្អួត រាគ និងគ្រុនញាក់ ឈឺពោះ ទល់លាមក ធ្វើឲ្យដើរខ្យល់ស្រួល និងបញ្ហារាកមួល បានយ៉ាងមានប្រសិទ្ធភាពផងដែរ ៕

ទំព័រផ្សេងៗ