អត្ថបទចុងក្រោយ
ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៣ MISS PLANET INTERNATIONAL 2023 នឹងចាប់ផ្តើមនាល្ងាចថ្ងៃនេះហើយ

ភ្នំពេញ ៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បវរកញ្ញាភពផែនដីអន្តរជាតិ MISS PLANET INTERNATIONAL បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងមានការរៀបចំព្រឹត្តិការណ៍ប្រឡងជ្រើសរើសយកបេក្ខនារីជ័យលាភីក្នុងកម្មវិធី MISS PLANET INTERNATIONAL សម្រាប់ឆ្នាំ ២០២៣ ។​

កម្មវិធី MISS PLANET INTERNATIONAL ត្រូវបានបង្កើតឡើងក្នុងគោលដៅរួមមួយសំដៅដល់ការលើកទឹកចិត្តដល់ការសង្គ្រោះភពផែនដី និងជីវិតមនុស្សជាតិស្របតាមគោលការណ៍រួមរបស់អង្គការសហប្រជាជាតិ ។ កម្មវិធីនេះមានបេសកកម្ម ក្នុងការបំផុសបំផុលជាគំនិត និងផ្តល់សិទ្ធដល់ស្រ្តីវ័យក្មេងដែលមានក្តីស្រមៃក្នុងការធ្វើជាគំរូល្អសម្រាប់អ្នកដទៃ នៅក្នុងសហគមន៍និង ប្រទេសជាតិរបស់ពួកគេនៅជុំវិញពិភពលោក ដោយនាំមកនូវការផ្លាស់ប្តូរសង្គមដែលនឹងពង្រឹងការបណ្តុះឲ្យមាននូវសេចក្តីស្រឡាញ់សម្រាប់ប្រជាជនទាំងអស់ និងការគោរពចំពោះបរិស្ថាន នៃភពផែនដីផងដែរ ។

សូមបញ្ជាក់ថានេះជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការទទួលរៀបចំព្រឹត្តិការណ៍ពិភពលោក ដែលបានញ៉ាំងឲ្យកម្ពុជាកាន់តែមានការចាប់អារម្មណ៍ និងចង់មកទស្សនា សិក្សា ស្វែងយល់ពីសំណាក់មនុស្សនានានៅទូទាំងសាកលលោក ។ កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៣ និងចាប់ផ្តើមនាល្ងាចទី ២៩ ខែមករា ឆ្នាំ២០២៣ នាសាលមហាស្រពកោះពេជ្យ ចាប់ពីម៉ោង៦ល្ងាចតទៅ ។

ប្រភព ៖ ហ្វេសប៊ុក MISS PLANET INTERNATIONAL និង missplanetinternational.com

ទំព័រផ្សេងៗ