អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក

ជាធម្មតាកូនក្មេងមិនអាចចៀសផុតពីការធ្វើខុសនោះឡើយ ប៉ុន្តែក្នុងនាមអ្នកជាមឳពុកម្តាយនោះទេ ដែលត្រូវរិះរកវិធីសាស្រ្តឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសឲ្យផុតពីការធ្វើឲ្យពួកគេកើតមានអារម្មណ៍បាក់ទឹកចិត្ត ។ នៅជាមួយគ្នានោះ ក្នុងជីវភាពប្រចាំថ្ងៃការប្រើប្រាស់ពាក្យសម្ដីដែលបាននិយាយទៅកាន់ពួកគេ គឺលោកអ្នកជាឪពុកម្តាយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតផងដែរ ។ ខាងក្រោមនេះ គឺជាចំណុចំនួន៧ ដែលអ្នកជាឪពុកម្តាយគួរចៀងវាងក្នុងការឆ្លើយតប ខណៈពេលដែលពួកគេបានប្រព្រឹត្តនូវកំហុសឡើង៖

១ .មិនបន្ទោសកូនខ្សោយ

ប្រសិនបើកូនរបស់អ្នកមិនមានសមត្ថភាពអាចធ្វើរឿងអ្វីមួយបានជោគជ័យ អ្នកមិនត្រូវប្រើពាក្យសម្តីស្តីបន្ទោសពួកគាត់ ឬក៏ប្រៀបភាពសមត្ថភាពគាត់ជាមួយកុមារដ៏ទៃឡើយ ។ ផ្ទុយទៅវិញ លោកអ្នកត្រូវបន្តលើកទឹកចិត្តកូនរបស់អ្នក ឲ្យពួកគេព្យាយាមបន្ថែមទៀត និងត្រូវចាំថា ការប្រើប្រាស់ពាក្យពេចន៍ទៅកាន់ពួកគេ ជាការលើកទឹកចិត្ត និងមិនមែនជាការដាក់សម្ពាធឡើយ ។ អ្នកត្រូវទទួលស្គាល់ថា នោះជារឿងធម្មតាសម្រាប់កូនក្មេង និងលើសពីនេះទៅទៀត ភាពវៃឆ្លាត និងអំណោយទានរបស់កូនអ្នកអាចនឹងមិនមែនជាអ្វីដែលអ្នកតម្រូវឲ្យគាត់ធ្វើ ដូច្នេះអ្នកត្រូវតែទុកឱកាសឲ្យពួកគេបានស្វែងរកភាពជាចំណូលចិត្ត​ និងសមត្ថភាពរបស់ពួកគេផងដែរ នោះកូនរបស់អ្នកនឹងក្លាយជាក្មេងឆ្លាត និងពូកែជាមិនខានឡើយ ។

២. មិនបន្ទោសពេលកូនសួរច្រើន

ជារឿងធម្មជាតិ គឺកូនក្មេងតែងឆ្ងល់ច្រើន ពួកគេចង់ដឹង ចង់ឮ និងចង់ស្គាល់ ដូច្នេះហើយទើបយើងសង្កេតឃើញថា កូនក្មេងពូកែសួរនេះ សួរនោះ មិនចេះហត់ និងមានពេលខ្លះទៀត ពួកគេបានសួរនូវសំនួរដែលអ្នកពិបាកនឹងឆ្លើយតបក៏មាន ។

ជាឧទាហរណ៍ ម្តាយដែលមានកូនអាយុ ៣ឆ្នាំម្នាក់ បានពាក់ម៉ាស់ និងមួកឲ្យកូនគាត់ ហើយម្តាយបានប្រាប់ទៅកូននោះថា «ពាក់ម៉ាស់ណាកុំឲ្យដីហុយចូលច្រមុះកូន» និងបន្ទាប់មកម្តាយនោះ បានលើកកូនគាត់ឡើងម៉ូតូបំរ៉ុងនឹងចេញដំណើរ ប៉ុន្តែកូនគាត់មិនស្ងាត់មាត់ និងបញ្ឈប់ត្រឹមនឹងឡើយ ព្រោះពាក្យដែលម្តាយបានប្រាប់គេបែបនោះ ក៏បានបង្កើតទៅជាចម្ងល់ និងចោតសួរទៅម្តាយវិញថា «ម៉ាក់! ម៉េចក៏មិនពាក់ម៉ាស់ឲ្យម៉ូតូផង កូនខ្លាចដីហុយចូលច្រមុះម៉ូតូ» ។

អ្នកប្រហែលជាអស់សំណើច នៅពេលបានឮឃ្លានេះហើយ​ និងថែមទាំងគិតថា ជាសំនួរដែលមិនចាំ បាច់ឆ្លើយឡើយ ឬក៏គិតថា មិនដឹងថាឆ្លើយថាម៉េច។ បើដូច្នោះមែន អ្នកត្រូវគិតឡើងវិញថា នេះជាសំ ណួរដែលបង្ហាញថា កូនអ្នកឆ្លាត និងចូលចិត្តស្វែងរកចំណេះដឹងថ្មីសម្រាប់ខ្លួនគេ ដូច្នេះអ្នកត្រូវឆ្លើយតបទៅគាត់វិញ ដោយត្រឹមត្រូវ ល្អិតល្អន់ និងមានហេតុផលបំផុតដើម្បីឲ្យពួកចេះរៀនគិត និងពិចារ ណាស្វែងយល់ពីពិភពលោកនៅជុំវិញខ្លួនពួកគេ ។ សូមអ្នកកុំមានអារម្មណ៍ថា ហត់ និងបាត់បង់ភាពអត់ធ្មត់ ហើយមើលរំលងនូវសំណួរ ដែលអ្នកគិតថា ជាសំណួរដ៏ឆោតល្ងង់បំផុតរបស់ក្មេងឲ្យសោះ។

៣. កុំបន្ទោសកូនរបស់អ្នក ពេលពួកគេជួបគ្រោះថ្នាក់ចៃដន្យ

នៅពេលដែលកូនអ្នក ជួបគ្រោះថ្នាក់ដោយចៃដន្យ ដូចជាប្រហេសដៃប្រហេសជើង ដែលបណ្តាលឲ្យបែកបាក់ ឬជំពប់ជើងដួលជាដើម ។ ខណៈដែលអ្នកបានជួបនូវរឿងរ៉ាវបែបនេះ ក្នុងនាមជាឪពុកម្តាយ មិនគួរស្តីបន្ទោស ឬដាក់កំហុសចំពោះពួកគាត់ឡើយ ប៉ុន្តែអ្នកត្រូវណែនាំទៅកាន់ពួកគាត់បន្ថែម ឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់ឡើងវិញ។

៤ .មិនបន្ទោសកូនធ្វើអ្វីក៏យឺតយ៉ាវ

អាចមកពីកូនរបស់អ្នកមិនទាន់ស្ទាត់នូវកិច្ចការដែលអ្នកបានបង្រៀន ទើបធ្វើមិនអាចលឿនដូចដែរអ្នកចង់បាន ។ ត្រង់ចំណុចនេះ សូមអ្នកបន្តលើកទឹកចិត្តគាត់បន្ថែមទៀត ប្រសិនបើអ្នកសង្កេងឃើញថា កូនរបស់អ្នកបានព្យាយាមយ៉ាងម៉ត់ចត់ហើយនោះ ។ ចំណុចដែលគួរចៀសវាង គឺកុំប្រៀបធៀបកូនអ្នក ជាមួយកូនអ្នកដ៏ទៃឲ្យសោះ ព្រោះនោះជាមូលហេតុដែលអាចបណ្តាលឲ្យពួកគេមានជំងឺធ្លាក់ទឹកចិត្ត  ។

៥. មិនត្រូវជេរស្តីកុមារនៅកន្លែងដែលមានមនុស្សច្រើន

ប្រសិនបើកូនរបស់អ្នកបានសាងកំហុសអ្វីមួយ ខណៈពេលដែលអ្នក និងកូនអ្នក កំពុងស្ថិតនៅក្នុងចំ ណោមមនុស្សច្រើន អ្នកចៀសវាងមិនត្រូវប្រើពាក្យសំដីស្តីបន្ទោសគាត់ឲ្យសោះ ព្រោះទង្វើទាំងនោះ អាចនាំឱ្យពួកគេមានអារម្មណ៍ខ្មាស់អៀន និងអន់ចិត្តច្រើនតែប៉ុណ្ណោះ។

៦. កុំជេរស្តីកូននៅពេលយប់

ការស្តីបន្ទោសកូនរបស់អ្នកនៅពេលយប់ អាចបណ្តាលឱ្យកូនអ្នកមានអារម្មណ៍ថា អាណិតខ្លួនឯង ធុញទ្រាន់នឹងការដេក ហើយអារម្មណ៍ធុញថប់ទាំងនោះ នឹងបណ្តាលឲ្យពួកគេគេងមិនបានស្កប់ស្កល់ និងក្នុងដំណេករបស់គាត់ នឹងអាចបណ្តាលឲ្យពួកគេងសុបិន្តអាក្រក់ថែមទៀតផង ។

៧. កុំជេរស្តីកុមារក្នុងពេលទទួលទានអាហារ

ការស្តីបន្ទោសកូន ក្នុងខណៈពេលដែលពួកគេកំពុងទទួលទានអាហារ អ្នកគួរតែបញ្ឈប់ ព្រោះទង្វើទាំងនោះ នឹងរំខានដល់ការទទួលទានអាហាររបស់ពួកគេ និងក៏អាចក្លាយជាទំលាប់មិនល្អ និងគំរូមិនល្អទៅកាន់ពួកគាត់ ទៅថ្ងៃអនាគតពួកគេផងដែរ ។

ទាំង៧ចំណុចនេះ គឺជាចំណុចដ៏សំខាន់បំផុត និងជាគន្លឹះសំខាន់ សម្រាប់ឪពុកម្តាយ គួរចៀសវាង ក្នុងការចិញ្ចឹម និងអប់រំកូនរបស់អ្នក ដើម្បីឲ្យអនាគតរបស់ពួកគេបានល្អប្រសើរ និងជាយុវជនដែលមានគំរល្អក្នុងសង្គមជាតិយើង ៕

ទំព័រផ្សេងៗ