កម្ពុជាទទួលបានកូនផ្សោតកើតថ្មី ១ក្បាលទៀតហើយ នៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានរាយការណ៍ឲ្យដឹងថា កម្ពុជាទទួលបានកូនផ្សោតកើតថ្មី ១ក្បាល ទៀតហើយ ដែលទើបនឹងកើត នៅអន្លងផ្សោតកាំពី ខេត្តក្រចេះ ។ សូមជម្រាបជូនដែរថា នេះជាកូនផ្សោតកើតថ្មីទី៨ហើយ ដែលត្រូវបានមន្ត្រីជំនាញបានកត់ត្រាក្នុងឆ្នាំ២០២៣នេះ ។ យោងតាមការផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅល្ងាចថ្ងៃទី០៤ វិច្ឆិកា ២០២៣ នេះ បានឲ្យដឹងទៀតថា កូនផ្សោតដែលទើបនឹងកើតថ្មីនេះ ទើបមានអាយុប្រមាណ២ថ្ងៃប៉ុណ្ណោះ ។ កូនផ្សោតមួយក្បាលនេះ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១៣ និង៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតែម្តង។ តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។ ក្រសួងកសិកម្មបានឲ្យដឹងទៀតថា បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ ២ម៉ោង […]

ស្ពានបេតុងខ្សែកាប កោះនរា-កោះពេជ្រ នឹងសម្ពោធ នៅពាក់កណ្ដាលខែវិច្ឆិកានេះ

ភ្នំពេញ ៖ ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខដ៏ខ្លីនេះហើយ ។ពិធីសម្ភោធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។  អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ដែលត្រូវបានអញ្ជើញជាអធីបតី ក្នុងពិធីសម្ភោធបើកដំណើរការអគារពង្រីកបន្ថែមថ្មីផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា គឺស្របពេលគ្នាជាមួយនឹងអគារផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នៅផ្សារទំនើប អ៊ីអន ម៉លទី១បានពង្រីកបន្ថែមថ្មី និងបានបើកអោយដំណើរការផងដែរ ។ ពិធីសម្ភោធបើកដំណើរការអគារពង្រីកបន្ថែមថ្មីផ្សារទំនើប អ៊ីអន ម៉ល ទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីអនុបេសកកម្ម លោក តានិណៃ អ៊ិជិតូម៉ូ តំណាងឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា លោក អ៊ូអិ ណូ អាត់ស៊ូស៊ី […]

រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ឆ្នាំ (២០២៥-២០២៧)។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។កិច្ចប្រជុំពិភាក្សារៀបចំផែនការនេះ បានរៀបចំឡើងមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំ ដាប់ថ្នាក់ ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះ ទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ […]