អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ទិវាស្រោមអនាម័យអន្តរជាតិ ២០២៤ ក្រោមប្រធានបទ សុវត្ថិភាព គឺស៊ិចស៊ី

បាត់ដំបង ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ សុវត្ថិភាព គឺស៊ិចស៊ី ដើម្បីធ្វើការចែករំលែកនូវដំណឹងល្អថា ស្រោមអនាម័យនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការជួយមនុស្សគ្រប់រូប និងដៃគូររបស់ពួកគេ ជាមួយការរក្សាពេលវេលាដ៏ស្និទ្ធស្នាល និងកាន់តែមានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក ទីន សារ៉ាវុទ្ធ អភិបាលរងខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត ប្រមាណជាង ៤០០នាក់ បានធ្វើឡើងនៅសាកលវិទ្យាល័យបៀលប្រាយ នៃសង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ។

នៅក្នុងព្រឹត្តិការណ៍នៃទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ នេះក៏មានការរៀបចំជាក្បួនដង្ហែនៅតាមដងផ្លូវ និងទីសាធារណៈនានាក្នុងក្រុង និងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្រោមអនាម័យដល់យុវជន ក៏ដូចជាមនុស្សទូទៅឱ្យចាប់ផ្តើម ឬនៅតែបន្តនិងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ ។

បើយោងតាមអង្គការសុខភាពពិភពលោក បានបង្ហាញឱ្យដឹងថា មនុស្សជាង១លាននាក់ នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ ចាប់តាំងពីឆ្នាំ ១៩៩០ ។ ទិវាស្រោមអនាម័យអន្តរជាតិ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ខែកុម្ភៈ ដែលជាទិវាមួយដើម្បីផ្តល់ឱ្យមនុស្សជុំវិញពិភពលោកនូវឱកាសទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃ និងទទួលបានព័ត៌មានសំខាន់ៗអំពីការប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ និងបញ្ហាសុខភាពផ្លូវភេទផ្សេងៗទៀត ហើយទិវានេះនឹងបានជួយជំរុញឱ្យមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកចងចាំថាស្រោមអនាម័យមានសុវត្ថិភាព និងសិចស៊ី ។ ស្រោមអនាម័យអាចជួយសង្គ្រោះជីវិត ហើយនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការពារមេរោគអេដស៍ និងការឆ្លងជំងឺកាមរោគផ្សេងៗទៀត សំខាន់បំផុតគឺចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ ។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា ស្រោមអនាម័យ ក្រៅពីការជួយសង្គ្រោះជីវិតមនុស្សបាន ស្រោមអនាម័យនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការពារមេរោគអេដស៍ និងការឆ្លងជំងឺកាមរោគផ្សេងៗទៀតបាន ហើយ សំខាន់បំផុត គឺចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍ផងដែរ ដូចនេះសូមធ្វើការអំពាវនាវដល់អ្នកមានដៃគូររួមភេទច្រើន សូមធ្វើការជ្រើសរើសយកការប្រើស្រោមអនាម័យជាប់ជាប្រចាំ ព្រោះការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ មិនត្រឹមតែជួយទប់ស្កាត់ដល់ការឆ្លងមេរោគអេដស៍ប៉ុណ្ណោះទេ តែអាចជួយបង្កាទប់ស្កាត់នៃការឆ្លងជំងឺកាមរោគបានយ៉ាងមានប្រសិទ្ធភាពបំផុត ។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានចាត់ទុកថា នេះគឺជាទិវាមួយ ដើម្បីរម្លឹកដល់អ្នក ដែលប្រឈមជាមួយនឹងមេរោគអេដស៍ និងសម្រាប់បម្រើឱ្យសុខភាពសាធារណៈទូទៅ ក៏ដូចជាការពារជំងឺឆ្លង និងជាទិវាមួយ ដែលមានសារសំខាន់បំផុតនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ មេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកផងដែរ ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស បានបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវគឺជាគន្លឹះក្នុងការទំនាក់ទំនងសុខភាពផ្លូវភេទ និងសូមជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃការការពារ ដែលមានតែការប្រើស្រោមអនាម័យអាចធ្វើឱ្យអ្នក និងដៃគូររបស់អ្នកមានសុខភាពល្អ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានមានប្រសាសន៍ថា ការប្រើស្រោមអនាម័យជាមួយគូរស្នេហ៍របស់អ្នក គឺជាការបង្ហាញនៃក្តីស្រលាញ់ និងសុវត្ថិភាពដែលមានទំនួលខុសត្រូវ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ ហើយលោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវឱ្យមានការផ្គត់ផ្គង់ស្រោមអនាម័យដែលមានតម្លៃសមរម្យ និងអាចរកបានគ្រប់ទីកន្លែងទូទាំងពិភពលោក ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុត ដែលបាននិងកំពុងផ្តល់សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ដល់អតិថិជនជាង ១.៩លាននាក់ ក្នុង៤៦ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបផងដែរ ៕

ទំព័រផ្សេងៗ