អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រកឃើញកុមារីម្នាក់ ឆ្លងជំងឺ​ ហ្ស៊ីកា Zika នៅខេត្តកំពង់ធំ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានរកឃើញកុមារីម្នាក់​ អាយុ ៧ឆ្នាំ បានឆ្លងជំងឺ​ ហ្ស៊ីកា​ ដែលមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមការផ្សាយតាមហ្វេសប៊ុកផេកផ្លូវការនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា កុមារីរូបនោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ផ្នែកសង្គ្រោះបន្ទាន់កុមារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងទៀតថា រោគសញ្ញាដំបូងនៃកុមារីរូបនោះ គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នាងមានអាការៈ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក ។ បន្ទាប់ពីគ្រូពេទ្យបានព្យា  បាលកុមារីបានធូរស្បើយលែងមានក្អួតទៀត ហើយគ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។

មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមគ្រួពេទ្យបានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ និងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលបានបង្ហាញថា កុមារីរូបនោះមានវិជ្ជមានជំងឺហ្សីកា​ ។

បើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ជំងឺហ្ស៊ីកា​ (Zika Virus), មេរោគ Zika ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។ មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នក​ដែល​មាន​រោគ​សញ្ញា​ជា​ធម្មតា​រួម​មាន​កន្ទួល គ្រុនក្តៅ រលាក​សន្លាក់ ឈឺ​សាច់ដុំ និង​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​ក្បាល​ដែល​មាន​រយៈពេល 2-7 ថ្ងៃ។

ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច)​ និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។

បច្ចុប្បន្នមន្រ្តីក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រី​ជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ កំពុងចុះទប់ស្កាត់ការរីករាលដាល​ និងអង្គេតស្រាវជ្រាវរកប្រភពចម្លង​ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់​ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្ការកុំឱ្យមូសខាំ​ ជាពិសេស​កុមារតូច​ នងស្រ្តីមានផ្ទៃពោះ ​និងធ្វើអនាម័យជុំវិញផ្ទះ​ ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមអញ្ជើញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព​ និងមន្ទីរពេទ្យ​ និងទាក់ទងសាកសួរព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​ ១១៥ ៕

ទំព័រផ្សេងៗ