អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

អត្ថន័យ និងប្រវិត្តនៃការសាងសង់រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ ក្នុងបរិវេនសួននាគបាញ់ទឹក ក្រុងបាតដំបង

រូបសំណាក់ នាគរាជសន្តិភាព និងអភិវឌ្ឍន៍ ដែលអ្នកបាត់ដំបងតែងហៅថា នាគបាញទឹក ត្រូវបានអាជ្ញាធរសាង សង់ឡើងនៅក្នុងបរិវេនសួននាគបាញ់ទឹក ក្រុងបាតដំបង ខេត្តតំបង ។ រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ ។

រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ មានសម្បុរខ្មៅ ត្រូវបានគេសង់ឡើងពីសំណល់សំបកគ្រាប់កាំភ្លើង និងសំណល់អាវុធចាស់ៗ ដែលអាជ្ញាធរខេត្ត បានប្រមូលអស់រយៈពេលពីរឆ្នាំ ពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងនគរបាល និងអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុកជាដើម ។ បន្ទាប់ពីប្រមូលបានអាជ្ញាធរខេត្ត បានរៀបចំធ្វើពិធី​​ដុត​បំផ្លាញ​អាវុធទាំងនោះជា​សាធារណៈ​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង ​ក្រោម “កម្មវិធី​ពង្រឹង​សន្តិភាព និង​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច​នៅ​កម្ពុជា” ដែល​បាន​អនុវត្តចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ២០០៥ រហូត​ដល់​ ខែ​កញ្ញា ​ឆ្នាំ​២០០៧ ក្រោម​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជប៉ុន ហៅកាត់ថា ចេសាក់ (JSAC) ។

អត្ថន័យនៃការសាងសង់រូបសំណាក់នេះ ត្រូវបានអ្នកជំនាញបានរៀបរាប់ថា សាងសង់ឡើងក្នុងគោលបំណងដើម្បីរំលឹកអំពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងក្តីសង្ឃឹមរបស់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការលុបបំបាត់អំពើហឹង្សានាកន្លងមក ហើយបានកសាងសង្គមមួយដែលគ្មានអំពើហឹង្សា ។  ទ្រង់ទ្រាយនៃរូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ មានរូបរាងស្រដៀងទៅនឹងរូបកណ្តៀវត្រកង ដែលជាឧបករណ៍ដែលពលរដ្ឋខ្មែរប្រើប្រាស់សំរាប់ច្រូតកាត់ប្រមូលផលស្រូវ ។ ជារូបសំណាគនាគរាជ ប៉ុន្តែត្រូវបានមន្ត្រីជំនាញធ្វើឡើងឲ្យមានភិនភាគស្រដៀងនឹងនឹងកណ្តៀវត្រកងសម្រាប់ច្រូតស្រូវ គឺមានអត្ថន័យតំណាងខេត្តបាត់ដំបង ជាដែនដីជង្រុកស្រូវ នៃប្រទេស កម្ពុជា ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

ទំព័រផ្សេងៗ