អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

យុវជនជាកោសិកា និងជាសរសៃឈាមដ៏សំខាន់ក្នុងការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ល្អឥតខ្ចោះក្នុងកំឡុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ កម្ពុជានៅសល់ពេលវេលាប្រហែលជា ៤០ថ្ងៃទៀតនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះក្នងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កំពុងតែមមាញឹកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តក្នុងការត្រៀមខ្លួនដើម្បីទទួលនូវបណ្តាគណប្រតិភូកីឡា កីឡាករ កីឡាការិនី អត្តពលិកមកពី ១១ប្រទេសក្នុងតំបន់អាស៊ាន ។

វគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ាន និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២៥ និង២៦ ខែមីនា ឆ្នាំ ២០២៣ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង ២០០០នាក់នាសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបញ្ចប់ដោយជោគជ័យ ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាព ការងារសង្គម ក៏ដូចជាសុជីវធម៌ សីលធម៌និងការចេះជួយយកអាសារក្នុងនាមយុវជនកម្ពុជាគឺជាអ្នកបន្តវេន និងជាអ្នកតំណាងឲ្យកម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះក្រុមគណប្រតិភូកីឡាមកពី ១១ប្រទេសក្នុងតំបន់អាស៊ាន ។ អ្នកស្ម័គ្រចិត្តប្រៀបដូចជាសរសៃឈាមក្នុងខ្លួនមនុស្ស ត្រូវផ្តល់ភាពរួសរាយរាក់ទាក់ ស្នាមញញឹម និងភាពកក់ក្តៅជូនដល់ប្រតិភូកីឡាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOG) បានមានប្រសាសន៍ថា ក្នុងវិស័យកីឡា អ្នកស្ម័គ្រចិត្តគឺជាសរសៃឈាមដ៏មានសារសំខាន់ដើម្បីផ្តល់ថាមពលដល់ដំណើរការហ្គេមទាំងមូលឲ្យរលូន និងជោគជ័យ ។ ប្រសិនបើអ្នកស្ម័គ្រចិត្តមិនបានផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាឲ្យបានល្អប្រសើរនោះទេ នោះដំណើរការហ្គេមនឹងរអាក់រអូលមិនល្អប្រសើរឡើយ ។ ដូច្នេះហើយយើងសុំស្នើដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាប្រឹងប្រែងបម្រើប្រតិភូកីឡាឲ្យបានល្អ ដើម្បីជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា ។​

យុវជនជាសរសរស្តម្ភដ៏សំខាន់ក្នុងការលើកស្ទួយវិស័យកីឡាជាតិ បដិសណ្ឋារកិច្ច និងជាអ្នកដែលអាចធ្វើឲ្យមានការចងចាំល្អសម្រាប់គណប្រតិភូកីឡាអន្តរជាតិទាំងអស់ក្នុងការជួយផ្សព្វផ្សាយសក្តានុពលភាពរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមដែលនឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនៅពហុកីឡដ្ឋានមរតកតេជោ និងបណ្តាខេត្តគោលដៅមួយចំនួនទៀតផងដែរ ៕

អត្ថបទជំនួយ ៖ cambodia2023.com

ទំព័រផ្សេងៗ