អត្ថបទចុងក្រោយ
ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

ស្ពានបេតុងខ្សែកាប កោះនរា-កោះពេជ្រ នឹងសម្ពោធ នៅពាក់កណ្ដាលខែវិច្ឆិកានេះ

ភ្នំពេញ ៖ ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខដ៏ខ្លីនេះហើយ ។
ពិធីសម្ភោធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។ 

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ដែលត្រូវបានអញ្ជើញជាអធីបតី ក្នុងពិធីសម្ភោធបើកដំណើរការអគារពង្រីកបន្ថែមថ្មីផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា គឺស្របពេលគ្នាជាមួយនឹងអគារផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នៅផ្សារទំនើប អ៊ីអន ម៉លទី១បានពង្រីកបន្ថែមថ្មី និងបានបើកអោយដំណើរការផងដែរ ។

ពិធីសម្ភោធបើកដំណើរការអគារពង្រីកបន្ថែមថ្មីផ្សារទំនើប អ៊ីអន ម៉ល ទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីអនុបេសកកម្ម លោក តានិណៃ អ៊ិជិតូម៉ូ តំណាងឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា លោក អ៊ូអិ ណូ អាត់ស៊ូស៊ី (UENO Atsushi) និងអគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី លោក ត្យូបូយ៉ា ម៉ាសាយុគិ (TSUBOYA MASAYUKI) ។
លោកអភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនរបស់វិនិយោគិន ជប៉ុន ដែលបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់ គម្រោងទី៣ ព្រមទាំងការពង្រីកបន្ថែមអគារថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នៃគម្រោងទី១។ នេះមិនត្រឹមតែជាសក្ខីភាពបង្ហាញឱ្យឃើញពីវឌ្ឍនភាពដ៏គាប់ប្រសើរ នៃដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនជប៉ុនប៉ុណ្ណោះទេ។ ទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង“ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក មានបន្តថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលបានបណ្ដាក់ទុនពង្រីកអគារបន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ៖ គឺជា ការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ស្របពេលដែលកម្ពុជាត្រៀមលក្ខណៈរួចស្រេចក្នុងការទទួលស្វាគមន៍ ប្រជាពលរដ្ឋពីគ្រប់ខេត្ត មកដើរកម្សាន្តក្នុង ឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខ អកអំបុកនាពេលខាងមុខ ។ នៅពេលនោះផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើសថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋនៅភាគខាងកើត រាជធានីភ្នំពេញ (តំបន់ខណ្ឌច្បារអំពៅ) ស្របពេលដែលស្ពានបេតុង ខ្សែកាបតភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋបាលរាជធានី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ នឹងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការបណ្ដាក់ទុន វិនិយោគ និងការធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគ ឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មី ប្រកប ដោយគុណវុឌ្ឍិខ្ពស់៕

ទំព័រផ្សេងៗ