អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ

ការ​ស្លៀកសំពត់​ចងក្បិន​ជា​ប្រពៃណី​របស់​ឥណ្ឌា​ខាងត្បូង ដែល​គេ​នាំ​ចូល​មក​ពី​អតីត អាណាចក្រ​ខ្មែរ (​នគរ​ភ្នំ ឬ ហ្វូណន​) ជា​លើកដំបូង​បំផុត ដោយ​ព្រះបាទ កៅណ្ឌិន្យ ។​ ​ចាប់​តាំង​ពីពេលនោះ​មក ជនជាតិខ្មែរ​ទាំង​ពីរ​ភេទ​ បាន​និយម​ស្លៀក​ក្បិន​តៗ​គ្នា​រហូត​មក​ទល់​បច្ចុប្បន្ន ។​ ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី១៣ ជនជាតិ​ថៃ​-​ឡាវ ក៏​បាន​ខ្ចី​ពី​ខ្មែរ​នូវ​ទំនៀមទម្លាប់​ការ​ស្លៀក​ក្បិន​នេះ ព្រោះ​គេ​ចាត់ទុក​ថា ​ការ​ស្លៀក​ក្បិន​នាំ​ដល់​ប្រពៃណី​ថ្លៃថ្នូរ សម្រាប់ការចូលរួម​ពិធីការ​ផ្សេងៗ និង​រួម​ទាំង​ការប្រើប្រាស់របស់​មន្ត្រី​ព្រះបរមរាជវាំង​ទៀតផង ។ 
ក្នុងន័យ​នេះ​ហើយ​ដែល ថៃ​-​ឡាវ ​បាន​ប្រើ​ពាក់​"​ចងក្បិន​" ដូច​ខ្មែរ​ដែរ ។ ភស្តុតាង​ទាំងនេះ ដែល​បង្ហាញ​នូវ​អានុភាព​នៃ​វប្បធម៌​ខ្មែរ​យ៉ាង​ច្បាស់លាស់ ។ បើតាមអ្នកប្រវត្តិវិទូខ្មែរ លោក​បណ្ឌិត​មី​សែ​ល ត្រាណេ បានបញ្ជាក់ថា កុលសម្ព័ន្ធ​ខ្មែរ​-​មន​, ខ្មែរ​ព្រៃភ្នំ ឬសហគមន៍​ខ្មែរលើ ពុំ​មាន​ប្រពៃណី​ប្រើ​សំពត់​ក្បិន​ទេ ហេតុ​នេះ​គេ​ពុំ​អាច​និយាយថា ក្បិន​កើតចេញពី​ខឿនវប្បធម៌​បុរេប្រវត្តិ​បានឡើយ ។​ 
នៅក្នុង​ឯកសារ​ជាច្រើន​បាន​បញ្ជាក់ឲ្យដឹងថា សំពត់​ក្បិន​មាន​អាយុកាល​ចាស់​ជាងគេ គឺ​សម័យកាល​ព្រះបាទ ​កៅណ្ឌិ​ន្យ និង​ពួក​ព្រា​ហ្ម​រួម​ទាំង​អ្នកជំនួញឥណ្ឌា ដែល​បាន​ចូលមក​ក្នុង​ប្រទេស​ខ្មែរ​ជា​លើកដំបូងនា​សតវត្សរ៍​ទី១ ។​ ​យើង​អាច​ពិនិត្យមើល​ថា សភាពការណ៍ បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា​ខាងត្បូង ដែល​មាន​ជនជាតិ​តាមិ​ល​(Tamil) រស់នៅ គេ​បន្ត​ប្រពៃណី​ស្លៀក​ក្បិន​រហូត​មក​ដូច​ខ្មែរដែរ ។ ការហូរ​ចូល​វប្បធម៌​ឥណ្ឌា​មក​ប្រទេស​កម្ពុជា​ពីដំបូង​នេះហើយ ​ដែល​ជា​កត្តា​ឆ្លុះបញ្ចាំង​ឲ្យដឹងបា​ន​ថា វប្បធម៌ចំណាស់​នៃ​ការ​ស្លៀក​ក្បិន​នេះ គឺជា​របស់​ជនជាតិ​ខ្មែរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជា​នេះឯង ។​ លោក​បណ្ឌិត​មី​សែ​ល​បានរំលឹក​ឲ្យដឹងថា តាម​ចម្លាក់​បុរាណ បានបង្ហាញ​ថា ខ្មែរ​និយម​ស្លៀក​ក្បិន​ចាប់តាំងពី​សម័យ​នគរ​ភ្នំ ​នា​សតវត្សរ៍​ទី​១ ដល់ទី​៦ នៃ​គ្រិស្គសករាជ​មកម្ល៉េះ ។ ចម្លាក់​បានបង្ហាញ​ថា ទាំង​ទេវតាទាំង​មនុស្ស ​ដែល​មាន​ត្រ​កូលខ្ពង់ខ្ពស់​គេ​និយម​សំពត់​ក្បិននេះណា​ស់ ។ ​​ឯ​មូលហេតុ​ដែល​ថា ​នៅលើ​ប្រាសាទ​អង្គរវត្ត​ពុំ​មាន​ចម្លាក់​មនុស្ស​ស្លៀក​ក្បិន ​ព្រោះ​ប្រាសាទ​នេះ ពុំ​ទាក់ទិននឹង​ជីវភាព​ប្រចាំថ្ងៃ និង​ជំនឿ​សាសនា​ទេ ។ ​​តែ​ដោយ​ឡែក នៅលើ​ចម្លាក់​"​ភ្នំ​ដា​" នា​សម័យ​នគរ​ភ្នំ គឺ​មាន​ព្រះ​នារាយ ណ៍ និង​ព្រះរាម ស្លៀក​ក្បិន ។ អាទិទេព​ស្លៀក​ក្បិន​ព្រោះ​ត្រកូល​នេះ​កើតចេញ​ពី​ពួក​ព្រា​ហ្ម ៕
ទំព័រផ្សេងៗ