អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

នាវាទេសចរណ៍សញ្ជាតិ Norway ១គ្រឿង ដែលដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ជិត ៩០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ២ថ្ងៃ

ព្រះសីហនុ ៖ នាវាទេសចរណ៍ ១គ្រឿង ដែលបានដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួនជិត ៩០០នាក់ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីមកទស្សនាកម្សាន្តប្រទេសកម្ពុជាចំនួន ២ថ្ងៃ ។ យោងតាមការឲ្យដឹងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ Viking Orion សញ្ជាតិ Norway ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ម៉ែត្រ ជម្រៅ-៦,៦៥ម៉ែត្រ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសី​ហ​នុ នាវេលាម៉ោង ៧ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៩នាក់ (ស្រី ៩៤នាក់) មាន ៥០សញ្ជាតិ​ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៦៨​នាក់ (ស្រី ៤៥០នាក់)​ មាន ១៨សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៦៧នាក់) កាណាដា (៦៣នាក់) និងអង់ គ្លេស (៤៣នាក់) ។

មុនចូលមកដល់កម្ពុជា នាវាទេសចរណ៍ Viking Orion ទើបនឹងចេញដំណើរមកពីប្រទេសវៀតណាម ។ បន្ទាប់ពីចាកចេញពីកម្ពុជា នាវានេះនឹងចាកចេញបន្តទៅប្រទេសថៃ នៅវេលាម៉ោង ២រសៀល នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

ទំព័រផ្សេងៗ