អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់  ត្រូវពលរដ្ឋប្រទះឃើញនៅស្រុករតនមណ្ឌល

បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ ត្រូវបានពលរដ្ឋរកឃើញនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលស្ថិតនៅចំណុចគ្រឹះខ្លុង ក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ពលរដ្ឋជាអ្នកប្រទះគ្រាប់មិនទាន់ផ្ទុះទាំង៣គ្រាប់នោះ ជាបុរសអាយុ ៣៤ឆ្នាំ ឈ្មោះស៊ិម ពិសិទ្ធ និងនៅថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៣ នេះ លោកបានរាយការណ៍ប្រាប់សមត្ថកិច្ចបានដឹងផងដែរ ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានថ្លែងថា គ្រាប់មិនទាន់ផ្ទុះទាំង៣នោះរួមមានមីនប្រភេទ៦៩ចំនួនមួយគ្រាប់, គ្រាប់កាំភ្លើងផ្លោង១០០ មីលីម៉ែត្រមួយគ្រាប់និងគ្រាប់កាំភ្លើងផ្លោង៦០មីលីម៉ែត្រចំនួនមួយគ្រាប់។ យោងតាមអាជ្ញាធរមីនកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កម្ពុជាបានកម្ទេចចោលគ្រាប់ មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១លាន១៥ម៉ឺន១ពាន់២៣២គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៦ពាន់១១២គ្រាប់ និង យុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃ ទៀតចំនួន ៣លាន២ម៉ឺន៨ពាន់៦៥៩ គ្រាប់។ នគរបាលស្រុករតនមណ្ឌល ក្នុងឱកាសនោះបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕

ទំព័រផ្សេងៗ