ប្រេងដូងត្រជាត់ គឺជាផលិតផលដែលត្រូវបានគេផលិតចេញពីខ្ទិះដូង ដោយប្រើវិធីចំរាញ់ដែលមិនចាំ បាច់ប្រើភ្លើងកំដៅ ដែលខុសប្លែកពីប្រេងដូងក្តៅ ដែលតម្រូវប្រើភ្លើងជាវិធីចំរាញ់យកប្រេង។ បើនិយាយពីប្រេងដូង មិនថាតែប្រេងដូងក្តៅ ឬប្រេងដូងត្រជាក់នោះទេ សុទ្ធតែមានគុណប្រយោជន៍ ប៉ុន្តែគ្រាន់តែមានច្រើន និងតិចជាងគ្នាប៉ុណ្ណោះ ។ ចំពោះប្រេងដូងត្រជាត់ត្រូវបានក្រុមអ្នកជំនាញបានរកឃើញថា មានគុណប្រយោជន៍ច្រើនលើសលប់ លើសពីប្រេងដូងក្តៅថែមទៀត ដែលលោកអ្នកមិនដែលបានដឹងពីមុនមក ទាំងសំរាប់សុខភាពរាងកាយខាងក្នុង និងរូបសម្រស់ផ្នែកខាងក្រៅរបស់មនុស្ស ។
ខាងក្រោមនេះ គឺជាគុណប្រយោជន៍នៃការប្រើប្រាស់ប្រេងដូងត្រជាក់ និងរបៀបនៃការប្រើប្រាស់៖
+ គុណប្រយោជន៍សំរាប់សុខភាព
- កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ថែរក្សាសុខភាពបេះដូង ជួយការពារជំងឺបេះដូង សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែមនិងមហារីក
- បង្កើនល្បឿនរំលាយអាហារ និងជួយការពារការប្រមូលផ្តុំជាតិខ្លាញ់នៅផ្នែកផ្សេងៗគ្នា សមស្របសម្រាប់អ្នកដែលស្ថិតក្នុងដំណាក់កាលសម្រកទម្ងន់ខ្លាំង
- ជួយសម្រកទំងន់ ការពង្រឹងអ្នកដែលមានសុខភាពខ្សោយ បញ្ចេញថាមពល និងបង្កើនថាមពលសម្រាប់រាងកាយផងដែរ
- មិនបំលែងទៅជាខ្លាញ់ ដូច្នេះនៅពេលប៉ះនឹងកម្តៅវាមិនធ្វើអោយមានជម្ងឺមហារីកទេ ដែលផ្តល់សុវត្ថិភាពនៅពេលប្រើដើម្បីចៀនអាហារច្រើនដង
- មានផ្ទុកសារធាតុ Monolorin សារធាតុនេះត្រូវបានគេចាត់ទុកថា ជាអង់ទីប៊ីយ៉ូទិកដែលមានសមត្ថភាពបំផ្លាញភ្នាក់ងារបង្ករោគជាច្រើនប្រភេទ។
- ជួយក្នុងការស្រូបយកវីតាមីន អំបិលរ៉ែ និងអាស៊ីតអាមីណូដែលចាំបាច់សម្រាប់តម្រូវការរបស់រាងកាយ។
- ងាយរំលាយ ដែលសមស្របសម្រាប់សុខភាពអ្នកជម្ងឺប្រមាត់ ព្រោះវាអាចស្រូបចូលក្នុងខ្លួនក្នុងពេលដ៏ខ្លី សម្រាប់អ្នកដែលមានបញ្ហាជាមួយនឹងប្រព័ន្ធរំលាយអាហារ ដូចជាទារក និងមនុស្សចាស់ដោយការស្រូបយកអាហារមិនបានល្អ
- មានក្លិនឈ្ងុយឆ្ងាញ់ ដូច្នេះវាអាចត្រូវបានប្រើក្នុងការធ្វើម្ហូបដើម្បីធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ថែមទៀត។
- ជួយព្យាបាលការឈឺចាប់ បន្ថយល្បឿននៃការចុះខ្សោយទៅតាមអាយុ។
- ជួយព្យាបាលអាការៈឈឺឆ្អឹង
+ គុណប្រយោជន៍សំរាប់សុខភាព
- ប្រេងដូងត្រជាក់ជួយការពារជំងឺមហារីកស្បែក
- គឺជាប្រភពនៃវីតាមីនអា ជួយបន្សាបរ៉ាឌីកាល់សេរី ចិញ្ចឹមស្បែក និងសក់អោយស្រស់ស្អាត និងមានសុខភាពល្អ។
- ជួយព្យាបាលការឆ្លងមេរោគផ្សិតលើស្បែក និងក្រចក។
- ជួយបន្សាបជាតិពុលពីខាំសត្វល្អិត
- ប្រេងដូងត្រជាក់អាចប្រើជំនួសឡេការពារកម្តៅថ្ងៃ និងជួយដោះស្រាយបញ្ហាស្បែកដែលមានពន្លឺព្រះអាទិត្យ
- អាចប្រើដើម្បីសំអាតមុខរបួសស្រស់ៗ និងដាក់ស្នាមស្រស់
- ជួយព្យាបាលកែងជើងប្រេះ ចំណែកកែងជើងរដុបដើម្បីឱ្យទន់ និងមានសំណើម។
- អាចប្រើជាមួយសក់បាន ហើយជូត Makeup ផងដែរ
- វិធីញ៉ាំប្រេងដូងត្រជាក់
ការប្រើប្រាស់ប្រេងដូងត្រជាក់សំរាប់បំប៉នដល់សុខភាព នោះគឺការចាប់ចូលជារបបអារហាររបស់អ្នកជារៀងរាល់ថ្ងៃ ដោយអ្នកជំនាញបានអះអាងថា វាមិនមានគ្រោះថ្នាក់ រឺផលប៉ះពាល់ដល់សុខភាពអ្នកនោះទេ ។ ចំពោះអ្នកដែលចូលចិត្តក្លិនដូងរួចទៅហើយ អ្នកអាចទទួលទានប្រេងដូងសុទ្ធបានគ្រប់បរិមាណដែលអ្នកគួរញ៉ាំ គឺប្រហែល ៣ ស្លាបព្រាក្នុងមួយថ្ងៃឬ ១ ស្លាបព្រាក្នុង ១ ពេល ។ អ្នកក៏អាចលេប ១ ស្លាបព្រាក្នុងមួយថ្ងៃបានផងដែរ។ ដោយឡែកចំពោះអ្នកដែលមិនចូលចិត្តញ៉ាំប្រេងដូងត្រជាក់ ឬមិនចូលចិត្តក្លិនរបស់វា អ្នកគ្រាន់តែប្រើវាសម្រាប់ចម្អិនអាហារជំនួសឱ្យការប្រើប្រាស់ប្រេងធម្មតាក៏បាន ។ ទាំងនេះអ្នកនឹងអនុញ្ញាតឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ពីប្រេងដូងដែលត្រជាក់ខ្លាំងបំផុត ៕