អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ឆ្នាំ (២០២៥-២០២៧)។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។
កិច្ចប្រជុំពិភាក្សារៀបចំផែនការនេះ បានរៀបចំឡើងមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំ ដាប់ថ្នាក់ ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះ ទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យពិនិត្យមើលឡើងវិញនូវការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក និងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេលបីឆ្នាំ (២០២៥-២០២៧) ទទួលបានជោគជ័យ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈកម្មការ ក៏បានប្រកាសពីសុពលភាពនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបង្កើតឡើងដោយសេចក្ដីសម្រេចលេខ១៤៨ សសរ.ធទឧ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា សេចក្ដីសម្រេចលេខ១៤៨ បានរៀបចំបែងចែកជាអនុគណៈកម្មការចំនួន ៥ ដើម្បីពិនិត្យ និងរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារគតិយុត្តរបស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ រដ្ឋលេខាធិការ ដែលជាប្រធានអនុគណៈកម្មការនីមួយៗ ចាត់ ចែងរៀបចំប្រជុំអនុគណៈកម្មការរបស់ខ្លួនឱ្យបានឆាប់ ដើម្បីអនុវត្តភារកិច្ចដូចមានកំណត់ក្នុងសេចក្តីសម្រេច។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទិសដៅជាអាទិភាពគឺការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយមឡើងវិញ ដោយពិនិត្យមើលលើមុខងារ និងភារកិច្ចរបស់ក្រសួង ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

នៅក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមមកពីបណ្តាខេត្តបានធ្វើបទបង្ហាញជាបន្តបន្ទាប់ រួមានខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តតាកែវ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ឯកឧត្តមថ្នាក់ដឹកនាំ និងមន្ទីររាជធានី-ខេត្តទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីនាំមកនូវជោគជ័យ និងសមិទ្ធផលថ្មីៗ បន្ថែមទៀត ជូនស្ថាប័នក៏ដូចជារាជរដ្ឋាភិបាល និងប្រទេសជាតិ និង ចូលរួមរៀបចំ និងពង្រឹងការងារគតិយុត្តរបស់ក្រសួងឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

ទំព័រផ្សេងៗ