អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៧០ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមិទ្ទិញបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះបាន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៣ នៅទីតាំងវិមានឯករាជ្យ ស្ថិតនៅក្រុងកំពង់ឆ្នាំង ។

អញ្ជើញជាអធិបតីនៅក្នុងពិធីនោះរូបមាន អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ីវ រុន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី និងមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត និងក៏មានការអញ្ជើញចូលរួមផងដែរ ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ នៅក្នុងកម្មវិធីនោះ បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ សមិទ្ធផលជាតិដ៏ធំធេងនេះ គឺស្ថិតក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ យ៉ាងខ្លាំងខ្លាបំផុត ចំពោះការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដល់ប្រទេសកម្ពុជា ឲ្យបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគម្រូដ៏ល្អដល់កូនខ្មែរជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបន្តទៀតថាៈ ប្រជាជនកម្ពុជា នឹងនៅតែចងចាំជានិច្ច នូវព្រះ រាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវ ក្លាបំផុតក្នុងព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ ៕

ទំព័រផ្សេងៗ