អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអ្នកសារព័ត៌មានខេត្តកំពង់ធំដុសខាត់ពង្រឹងសមត្ថភាព

កំពង់ធំ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ត្រូវដុសខាត់ពង្រឹងសមត្ថភាព និងត្រូវពង្រឹងក្រមសីលធម៍វិជ្ជាជីវៈខ្លួនឯងជាបន្ថែមទៀត ។ ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានក្នុងខេត្តកំពង់ធំនៅថ្ងៃទី៣ វិចិ្ឆកា ២០២៣នេះ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភត្រា្ត ក្នុងជំនួបនោះ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក ។ លោករដ្ឋមន្ត្រីបានជម្រុញលើកទឹកចិត្តដល់មន្ត្រីព័ត៌មានឲ្យខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ស្របតាមចក្ខុចិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ នេះ ។

លោករដ្ឋមន្រ្តី នេត្រ ភត្រា្ត ក្នុងជំនួបជាមួយមន្ត្រីព័ត៌មានខេត្តកំពង់ធំនោះផងដែរ បានដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីអោយដើរតូនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជា ការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន ។

លោករដ្ឋមន្ត្រី បានជម្រុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ។ លោកនូវបានណែនាំដល់អ្នកសារព័ត័មាន ត្រូវពង្រឹង និងបន្តចូលរួមអនុវត្តន៍ និងគោរពក្រមសីលធម៍វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ដើម្បីចៀស ផុតបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ព្រោះថាខ្លឹមសារព័ត៌មាន គឺជាចំណុចសំខាន់នាពេលបច្ចុប្បន្ននេះ ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់អ្នកសារព័ត៌មាន ដែលបានបំពេញ តូនាទីយ៉ាងសំខាន់ជាប្រពន្ធ័ផ្សព្វផ្សាយ ដែលនាំយកនូវព័ត៌មានពិត និងការពិតជូនដល់សង្គម តាមរយៈការផ្សាយព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ។

លោកបានបញ្ជាក់ថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាម វិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការការពារស្របតាមផ្លូវច្បាប់ ។ លោកបានថ្លែងសន្យាថា ក្រសួងព័ត៌មាន នឹងធ្វើការពង្រឹងលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ។ លោកនូវបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផលចំណេញដែលខុសច្បាប់ ៕

ទំព័រផ្សេងៗ