រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៧០ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមិទ្ទិញបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះបាន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៣ នៅទីតាំងវិមានឯករាជ្យ ស្ថិតនៅក្រុងកំពង់ឆ្នាំង ។ អញ្ជើញជាអធិបតីនៅក្នុងពិធីនោះរូបមាន អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ីវ រុន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី និងមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត និងក៏មានការអញ្ជើញចូលរួមផងដែរ ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ នៅក្នុងកម្មវិធីនោះ បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ សមិទ្ធផលជាតិដ៏ធំធេងនេះ គឺស្ថិតក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា […]

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអ្នកសារព័ត៌មានខេត្តកំពង់ធំដុសខាត់ពង្រឹងសមត្ថភាព

កំពង់ធំ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ត្រូវដុសខាត់ពង្រឹងសមត្ថភាព និងត្រូវពង្រឹងក្រមសីលធម៍វិជ្ជាជីវៈខ្លួនឯងជាបន្ថែមទៀត ។ ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានក្នុងខេត្តកំពង់ធំនៅថ្ងៃទី៣ វិចិ្ឆកា ២០២៣នេះ ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភត្រា្ត ក្នុងជំនួបនោះ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក ។ លោករដ្ឋមន្ត្រីបានជម្រុញលើកទឹកចិត្តដល់មន្ត្រីព័ត៌មានឲ្យខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ស្របតាមចក្ខុចិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ នេះ ។ លោករដ្ឋមន្រ្តី នេត្រ ភត្រា្ត ក្នុងជំនួបជាមួយមន្ត្រីព័ត៌មានខេត្តកំពង់ធំនោះផងដែរ បានដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីអោយដើរតូនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជា ការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន ។ លោករដ្ឋមន្ត្រី បានជម្រុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ។ លោកនូវបានណែនាំដល់អ្នកសារព័ត័មាន ត្រូវពង្រឹង និងបន្តចូលរួមអនុវត្តន៍ និងគោរពក្រមសីលធម៍វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ដើម្បីចៀស ផុតបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ព្រោះថាខ្លឹមសារព័ត៌មាន គឺជាចំណុចសំខាន់នាពេលបច្ចុប្បន្ននេះ ។ លោករដ្ឋមន្រ្តី […]