ភ្នំពេញ ៖ យ៉ាងហោចយានយន្តចំនួន ៣៨៧គ្រឿង នៅទូទាំងប្រទេស ត្រូវបានសមត្ថកិច្ចផាកពិន័យនៅថ្ងៃទី២១ តុលា ២០២៣នេះ ។ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរា ចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា គោលដៅសរុបចំនួន ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣១គ្រឿង រថយន្តធំ ២៨គ្រឿង រថយន្តតូច ៤៦គ្រឿង និងម៉ូតូ ៥៥៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៧គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៣១គ្រឿង និងម៉ូតូ ៣៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល២១ថ្ងៃ នៃខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២ម៉ឺន ៥ពាន់ ៥១៧គ្រឿង រថយន្តធំ ៣៦១គ្រឿង រថយន្តតូច ៤ពាន់ ៥០១គ្រឿង ម៉ូតូ ២ម៉ឺន ៦៥៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦ពាន់៩១៧គ្រឿង រថយន្តធំ ៦៧គ្រឿង រថយន្តតូច ១ពាន់ ៥គ្រឿង ម៉ូតូ ៥ពាន់ ៨៤៥គ្រឿង (៥ពាន់ ៨៤៥ករណី) ត្រូវបានផាកពិន័យ ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕