អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

តំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងសហព័ន្ធអាល្លឺម៉ង់ ចូលរួមកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

រដ្ឋលេខាធិការ លោកជំទាវ ងិន លីណា ដែលជាតំណាងក្រសួងបរិស្ថាន ក្នុងនាមជាប្រតិភូអម បានអញ្ជើញចូលរួមក្នុងកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ។ កិច្ចចរចារបានប្រព្រឹត្តទៅពីថ្ងៃទី១៦-១៩ តុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

កិច្ចពិភាក្សានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី រវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានចរចារលើចំនុចសំខាន់ៗ ចំនួន៣ គឺ ទី១ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ទី២ ពិភាក្សាលើវិស័យអាទិភាពនានានៃកិច្ចសហប្រតិ​បត្តិការអភិវឌ្ឍន៍ទ្វេភាគី ដែលមានទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងចំនុចទី៣ ចាំបាច់ត្រូវតម្រង់ទិសដៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅពេលអនាគត ។ និយាយដោយឡែកការឯកភាពគ្នាលើឯកសារសង្ខេបកំណត់ហេតុកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាននឹងទទួលបានជំនួយឥតសំណងពីគម្រោងកិច្ចសហប្រតិបត្តិការបន្ត ដែលមានការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចវិលជុំ(សេដ្ឋកិច្ចចក្រា) និងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទីកនៅតាមតំបន់គោដៅ ។

ប្រតិភូអមនៃតំណាងភាគីទាំងពីរ នៅបានអញ្ជើញធ្វើទស្សនកិច្ចសិក្សា នៅទីលានកែឆ្នៃសំ ណល់ Minerals ក្នុងទីក្រុង Vereinigte ព្រមទាំងចូលរួមស្តាប់ការបង្ហាញជូនស្តីពីការគ្រប់គ្រងសេវារដ្ឋបាលសាធារណៈ សេវាគ្រប់គ្រងសំរាម និងបទពិសោធន៍នៃការងារវិមជ្ឈការនៅទីក្រុង Bruhl ផងដែរ ។

សូមរម្លឹកជូនថា តំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវ ឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រួមទាំងប្រតិភូអមពីក្រសួង ស្ថាប័នចំនួន១០ទៀត រួមមាន ក្រសួងមហាផៃ្ទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងធនាគារជាតិនៃកម្ពុជា ។ ចំណែកភាគីអាល្លឺម៉ង់ ដឹកនាំដោយប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) លោកបណ្ឌិត Andreas Pfeil និងសមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកជំទាវ Bärbel Kofler ៕

ទំព័រផ្សេងៗ