អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

សាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេស រៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហានរងថ្នាក់ពួក និងថា្នក់ក្រុម ឆ្នាំ២០២៣

កំពង់ឆ្នាំង: សាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេស បានចុះពិធីបិទវគ្គហ្វឹក ហ្វឺនបំប៉នពង្រឹងនាយទាហានរង ក្រោមអធិបតីភាព មេបញ្ជាការរងយោធភូមិភាគពិសេស
លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក​ ពូសារ ប៊ុតឌី អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស រួមនិងសហការី ។ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហានរង ដែលបានធ្វើឡើងរយៈពីរខែមកហើយនោះ បានធ្វើឡើងនៅថ្ងៃទី២០ តុលា ២០២៣ ម្សិលមិញនេះ ។

មេបញ្ជាការរងយោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ មានប្រសាសន៍លើកឡើងក្នុងពិធីនោះថា វគ្គហ្វឹកហ្វឺនបំប៉ន និងពង្រឹងសមត្ថភាពនាយទាហារងនារយៈពីរខែ ថ្នាក់ក្រុម និងថ្នាក់ពួគកន្លងមកនេះ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ គុណតម្លៃបំផុត ដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអាណាធិបតេយ្យរបស់ពួកអមិត្តនានា ដែលចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងដោយស្របច្បាប់ផងដែរ។

លោកមេបញ្ជាការរងយោធភូមិភាគពិសេស នៅបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំបំពេញភារកិច្ចរបស់សាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេស ដែលរក្សាបាននៅវិន័យ និងភាពសហការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសមានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងសាលាហ្វឹកហ្វឺន និងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋជិតៗសាលាបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានធ្វើការផ្តាំផ្ញើដល់នាយទាហានរងទាំងអស់ បានឆ្លងកាត់វគ្គហ្វឹកហ្វឺន វគ្គបញ្ចប់បំប៉នពង្រឹងនាយទាហានរង វគ្គថ្នាក់ក្រម​ និងពួកនេះ នៅសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសរួច ពេលវិលត្រឡប់ទៅអង្គភាពវិញ ត្រូវបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួន ដល់អ្នកដែលមិនចេះផងដែរ ។

លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានថ្លែងទៀតថា នៅជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ចជាកាលសម្ដេចបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាតជូនដល់កងយុទ្ធពលខេមរៈភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខសុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

មេបញ្ជាការរងយោធភូមិភាគពិសេស បានថ្លែងបន្តទៀតថា ដើម្បីពង្រឹងលើវិស័យការពារជាតិ សម្ដេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់ការងារហ្វឹកហ្វឺងកងទ័ពគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដើម្បីធានាបាននូវគុណភាពនិងប្រសិទ្ធភាពខ្ពស់ ក្នុងការងារប្រយុទ្ធការពារបូរណ ភាពទឹកដី រដ្ឋធមនុញ្ញ ការពារជាតិសាសនា ព្រមហាក្សត្រ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។
នៅក្នុងពិធីបញ្ចប់ នៅចុងបញ្ចប់នៃកម្មវិធី ក៍មានជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហ៊ានរង ពលទាហាន និងបានឧបត្ថម្ភថវិកា ១០លានរៀល ដល់សាលាហ្វឹក ហ្វឺនពលទាហានយោធភូមិភាគពិសេសផងដែរ ៕

ទំព័រផ្សេងៗ