តំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងសហព័ន្ធអាល្លឺម៉ង់ ចូលរួមកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

រដ្ឋលេខាធិការ លោកជំទាវ ងិន លីណា ដែលជាតំណាងក្រសួងបរិស្ថាន ក្នុងនាមជាប្រតិភូអម បានអញ្ជើញចូលរួមក្នុងកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ។ កិច្ចចរចារបានប្រព្រឹត្តទៅពីថ្ងៃទី១៦-១៩ តុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ កិច្ចពិភាក្សានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី រវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានចរចារលើចំនុចសំខាន់ៗ ចំនួន៣ គឺ ទី១ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ទី២ ពិភាក្សាលើវិស័យអាទិភាពនានានៃកិច្ចសហប្រតិ​បត្តិការអភិវឌ្ឍន៍ទ្វេភាគី ដែលមានទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងចំនុចទី៣ ចាំបាច់ត្រូវតម្រង់ទិសដៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅពេលអនាគត ។ និយាយដោយឡែកការឯកភាពគ្នាលើឯកសារសង្ខេបកំណត់ហេតុកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាននឹងទទួលបានជំនួយឥតសំណងពីគម្រោងកិច្ចសហប្រតិបត្តិការបន្ត ដែលមានការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចវិលជុំ(សេដ្ឋកិច្ចចក្រា) និងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទីកនៅតាមតំបន់គោដៅ ។ ប្រតិភូអមនៃតំណាងភាគីទាំងពីរ នៅបានអញ្ជើញធ្វើទស្សនកិច្ចសិក្សា នៅទីលានកែឆ្នៃសំ ណល់ Minerals ក្នុងទីក្រុង Vereinigte ព្រមទាំងចូលរួមស្តាប់ការបង្ហាញជូនស្តីពីការគ្រប់គ្រងសេវារដ្ឋបាលសាធារណៈ សេវាគ្រប់គ្រងសំរាម និងបទពិសោធន៍នៃការងារវិមជ្ឈការនៅទីក្រុង Bruhl ផងដែរ ។ សូមរម្លឹកជូនថា តំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ […]

រកឃើញយានយន្តល្មើសចំនួន ៣៨៧គ្រឿង នៅទូទាំងប្រទេស ត្រូវបានសមត្ថកិច្ចផាកពិន័យ នៅថ្ងៃទី២១ ខែតុលា

ភ្នំពេញ ៖ យ៉ាងហោចយានយន្តចំនួន ៣៨៧គ្រឿង នៅទូទាំងប្រទេស ត្រូវបានសមត្ថកិច្ចផាកពិន័យនៅថ្ងៃទី២១ តុលា ២០២៣នេះ ។ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរា ចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា គោលដៅសរុបចំនួន ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣១គ្រឿង រថយន្តធំ ២៨គ្រឿង រថយន្តតូច ៤៦គ្រឿង និងម៉ូតូ ៥៥៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៧គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៣១គ្រឿង និងម៉ូតូ ៣៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ តាមរបាយការណ៍លទ្ធផលរយៈពេល២១ថ្ងៃ នៃខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២ម៉ឺន ៥ពាន់ ៥១៧គ្រឿង រថយន្តធំ ៣៦១គ្រឿង រថយន្តតូច ៤ពាន់ ៥០១គ្រឿង ម៉ូតូ ២ម៉ឺន […]

សាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេស រៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហានរងថ្នាក់ពួក និងថា្នក់ក្រុម ឆ្នាំ២០២៣

កំពង់ឆ្នាំង: សាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេស បានចុះពិធីបិទវគ្គហ្វឹក ហ្វឺនបំប៉នពង្រឹងនាយទាហានរង ក្រោមអធិបតីភាព មេបញ្ជាការរងយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក​ ពូសារ ប៊ុតឌី អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស រួមនិងសហការី ។ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហានរង ដែលបានធ្វើឡើងរយៈពីរខែមកហើយនោះ បានធ្វើឡើងនៅថ្ងៃទី២០ តុលា ២០២៣ ម្សិលមិញនេះ ។ មេបញ្ជាការរងយោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ មានប្រសាសន៍លើកឡើងក្នុងពិធីនោះថា វគ្គហ្វឹកហ្វឺនបំប៉ន និងពង្រឹងសមត្ថភាពនាយទាហារងនារយៈពីរខែ ថ្នាក់ក្រុម និងថ្នាក់ពួគកន្លងមកនេះ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ គុណតម្លៃបំផុត ដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអាណាធិបតេយ្យរបស់ពួកអមិត្តនានា ដែលចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងដោយស្របច្បាប់ផងដែរ។ លោកមេបញ្ជាការរងយោធភូមិភាគពិសេស នៅបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំបំពេញភារកិច្ចរបស់សាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេស ដែលរក្សាបាននៅវិន័យ និងភាពសហការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសមានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងសាលាហ្វឹកហ្វឺន និងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋជិតៗសាលាបានល្អប្រសើរ។ លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានធ្វើការផ្តាំផ្ញើដល់នាយទាហានរងទាំងអស់ បានឆ្លងកាត់វគ្គហ្វឹកហ្វឺន វគ្គបញ្ចប់បំប៉នពង្រឹងនាយទាហានរង […]