អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ រៀបចំពីធីវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានរយៈពេល​៣ខែមកហើយ

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំ ណេះដឹងទៅបម្រើជាតិ ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ប្រសាសន៍ដាស់តឿនរបស់អភិបាលព្រះវិហារ លោក គីម រិទ្ធី បានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ។

 វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន និងហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែង យុទ្ធវិធីថ្នាក់ពួក និងក្រុមកងអនុសេនាតូច ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រយៈ៣ខែមកហើយ ដោយបានចាប់ផ្តើមតាំងបើកពីថ្ងៃទី១៩ កក្កដា ២០២៣ និងបានបិទបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការ វរៈសេនាតូចលេខ១ ខេត្តព្រះវិហារ។

ពិធីបិទវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ នៃយោធភូមិភាគទី៤ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត  ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក្នុងពិធីបិទបញ្ចប់នោះ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការសិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗនាពេលនេះ សូមយកចំណេះដឹងទាំងនេះ ទៅបម្រើការងារនៅអង្គភាពឱ្យមានប្រសិទ្ឋភាព  និងយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌ រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ។ ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឲ្យខាងតែបានដាច់ខាត។

  មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាល សម្តេច បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូលដល់កងយោធពលខេមរភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

  លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចធិបតីបានយកចិត្តទុកដាក់បំផុត ដល់ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ថ្នាក់គ្រប់ជំនាញ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធិភាព ក្នុងការប្រយុទ្ធ និងការការពារបូរណៈភាពទឹកដី។

  អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃបំផុត ដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា បានយ៉ាងល្អប្រសើរ។

  លោកអភិបាលខេត្ត បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ច របស់អង្គភាពតំបន់ប្រតិបត្តិការសឹងរងខេត្ត ដែលរក្សាបាននូវសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អ ដែលផ្ដើមចេញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន ៕

ទំព័រផ្សេងៗ