តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ រៀបចំពីធីវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានរយៈពេល​៣ខែមកហើយ

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំ ណេះដឹងទៅបម្រើជាតិ ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ប្រសាសន៍ដាស់តឿនរបស់អភិបាលព្រះវិហារ លោក គីម រិទ្ធី បានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ។  វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន និងហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែង យុទ្ធវិធីថ្នាក់ពួក និងក្រុមកងអនុសេនាតូច ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រយៈ៣ខែមកហើយ ដោយបានចាប់ផ្តើមតាំងបើកពីថ្ងៃទី១៩ កក្កដា ២០២៣ និងបានបិទបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការ វរៈសេនាតូចលេខ១ ខេត្តព្រះវិហារ។ ពិធីបិទវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ នៃយោធភូមិភាគទី៤ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត  ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន […]