អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមប្រជុំអន្តរក្រសួង ស្តីពីសមាហរណកម្មផែនការការងារដោះទឹក និងបង្វែរទឹកភ្លៀង

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលកិច្ចប្រជុំនេះ បានដឹកនាំដោយ រដ្ឋលេខាធិការក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ (MEF) ឯកឧត្ដម រស់ ស៊ីលាវ៉ា ។ កិច្ចប្រជុំដែលបានប្រារព្ធធ្វើ ឡើងនៅថ្ងៃទី០៥ តុលា ២០២៣នោះ គឺជាការប្រជុំពិភាក្សាស្តីពីសមាហរណកម្ម ផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀង និងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ ។

កិច្ចប្រជុំនោះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោក  លោកស្រី ជាតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាល លោកអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ នៅក្នុងកិច្ចប្រជុំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងអង្គប្រជុំបាន សម្រេច  ដូចតទៅ៖

 ១- ក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកធ្វើការដោះទឹក និងបង្វែរទឹកចេញពីរាជធានី ភ្នំពេញ លើគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅតំបន់រាជធានីទៅតាមគ្រប់ទិសនៃអាងទន្លេ

 ២- ក្រសួងសារធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកលើការដោះទឹកភ្លៀង ទឹកកខ្វក់ និងចម្រោះទឹកខាងក្នុងរាជធានីភ្នំពេញ៕

ទំព័រផ្សេងៗ