រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមប្រជុំអន្តរក្រសួង ស្តីពីសមាហរណកម្មផែនការការងារដោះទឹក និងបង្វែរទឹកភ្លៀង

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលកិច្ចប្រជុំនេះ បានដឹកនាំដោយ រដ្ឋលេខាធិការក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ (MEF) ឯកឧត្ដម រស់ ស៊ីលាវ៉ា ។ កិច្ចប្រជុំដែលបានប្រារព្ធធ្វើ ឡើងនៅថ្ងៃទី០៥ តុលា ២០២៣នោះ គឺជាការប្រជុំពិភាក្សាស្តីពីសមាហរណកម្ម ផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀង និងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ ។ កិច្ចប្រជុំនោះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោក  លោកស្រី ជាតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាល លោកអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ នៅក្នុងកិច្ចប្រជុំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងអង្គប្រជុំបាន សម្រេច  ដូចតទៅ៖  ១- ក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកធ្វើការដោះទឹក និងបង្វែរទឹកចេញពីរាជធានី ភ្នំពេញ លើគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅតំបន់រាជធានីទៅតាមគ្រប់ទិសនៃអាងទន្លេ  ២- […]