អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

តើអ្នកគួរ ឬមិនគួរក្នុងការបន្តជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់ ? វគ្គ៣

តើអ្នកដែលដឹងទេថា មនុស្សម្នាក់ៗសុទ្ធតែតម្លៃរៀងៗខ្លួន មិនថាឡើយជាកសិករ កម្មករ បុគ្គលិកក្រុមហ៊ុនឯកជន អ្នករកស៊ី មន្ត្រីរាជការ អ្នកតូច អ្នកធំ សុទ្ធតែមានតម្លៃក្នុងភាពជាមនុស្ស ។ ដូច្នេះហើយ អ្នកមានដែលគិតទេថា អ្នកកើតមកលើលោកសន្និវាសនេះ អ្នកត្រូវការការរស់នៅមួយ​ប្រកបទៅដោយភាពថ្លៃថ្នូរ ភាពសុខដុមរមនា និងសេចក្តីស្ងប់ ។ តើអ្នកមានអារម្មណ៍ថាធុញដែរឬទេ នៅពេលដែលអ្នកត្រូវកំពុងស្ថិតក្នុងស្ថានការណ៍មួយដែលប្រៀបដូចជាទាសកររបស់នរណាម្នាក់ដូច្នេះ ។ ក្នុងន័យនេះមិនមែនមានន័យថា អ្នកគឺជាទាសករកម្លាំងពលកម្មរបស់នរណាម្នាក់ទេ តែវាជាទាសករផ្លូវចិត្ត ដែលអ្នកត្រូវមានគំនាបខ្លួនឯងក្នុងការជាប់អន្ទាក់ចិត្តរបស់នរណាម្នាក់ ដែលអាចផ្តល់នូវអ្វីម្យ៉ាងដល់អ្នកនូវលទ្ធផលមួយមិនសមប្រកបសោះនោះ ។ ត្រង់ចំណុចនេះដែលយើងនិយាយថា អ្នកកំពុងស្ថិតក្នុងទំនាក់ទំនងមួយដែលមិនច្បាស់លាស់ ពោលគឺមិនច្បាស់លាស់ថា គេចាត់ទុកអ្នកជាអ្វីឲ្យពិតប្រាកដ មិនដឹងថាគេកំពុងគិតអ្វីមកលើខ្លួន ហើយរូបខ្លួនអ្នកទៀតសោត គឺពោរពេញទៅដោយអារម្មណ៍សោកសៅ អារម្មណ៍ដែលត្រូវប្រុងប្រយ័ត្នគ្រប់ពេល ប្រុងប្រយ័ត្នថាអ្នកនឹងធ្វើអ្វីមួយខុសឆ្គងទៅលើគេ ទាំងដែលអ្នកមិនទាំងមានបំណង ឬចេតនាសោះនោះ តែគេបែរជាចាប់ចំណុចខ្សោយរបស់អ្នក ហើយវាយបកមកអ្នក ។ តើអ្នកពិតជាឈឺចាប់ណាស់មែនទេ ដែលបានតម្រូវ ឬបណ្តោយខ្លួនមកជួបជាមួយនឹងស្ថានភាពដូចនេះ ។ តើអ្នកជានរណា ? ហេតុអ្វីអ្នកត្រូវតែមកទទួលខុសត្រូវ ឬមកធ្វើជាមនុស្សដែលគេមិនឲ្យតម្លៃមកលើអ្នកដូច្នេះ ស្របពេលដែលក្រុមគ្រួសារ បងប្អូន ឪពុកម្តាយអ្នកតែងតែចាត់ទុកអ្នកគឺជាត្បូងពេជ្រដ៏មានតម្លៃ និងសារសំខាន់ជាទីបំផុតនោះ ។

បើអ្នកគិតថា អ្នកហត់ហើយ អ្នកគួរតែដើរចេញទៅ ចាកចេញទៅទើបជាជម្រើសល្អ បែកគ្នាមួយរយៈសិនទៅ ចាំពីរបីឆ្នាំក្រោយចាំជួបគ្នាវិញ ឬបែកគ្នារហូតក៏បែកគ្នាចុះ ព្រោះទំនាក់ទំនងមួយនេះពិតជាមិនបានធ្វើឲ្យអ្នកទទួលបាននូវក្តីសុខ ពោលអ្នកត្រូវអំពល់ទុក្ខគ្រប់បែបយ៉ាងជាមួយនឹងភាពមិនច្បាស់លាស់ ឬភាពធុញទ្រាន់នានាដែលបង្កើតឲ្យអ្នកទទួលបាននូវអារម្មណ៍មួយដែលឈានទៅរកវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលសឹងតែលែងអាចព្យាបាលបានដោយសារតែរឿងរ៉ាវអត់ប្រយោជន៍ទាំងអស់នេះឡើង ។ ឈប់បានឈប់ បន្តបានបន្ត គិតប្រយោជន៍ខ្លួន គ្រួសារ និងសង្គមជាតិជាធំ នោះអ្នកនឹងធូរស្បើយ អ្នកនឹងក្លាយជាមនុស្សរួសរាយរាក់ទាក់ សប្បាយរីករាយដូចកាលពីអតីតកាលដ៏ស្រស់ផូផង់របស់អ្នកឡើងវិញ ៕

ទំព័រផ្សេងៗ