អត្ថបទចុងក្រោយ
ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

មន្ត្រីជំនាញបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ មន្ត្រីជំនាញបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមសំណង់ទ្វារទឹកទំនប់ ៧មករា។ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រ តាមបណ្តោយស្ទឹងព្រែកត្នោតចាប់ពីភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកបានស្ថិតក្នុងស្ថានភាពគួរឲ្យប្រុងប្រយ័ត្ន ។

ការចុះពិនិត្យមើលស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត បានធ្វើឡើងដោយមានការដឹកនាំដោយរដ្ឋលេខាធិការទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក ប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំ ពង់ស្ពឺ លោក ប៉ុញ សច្ចៈ ដែលមានការចូលរួមដោយ មន្រ្តីរាជការដែលជាសមាជិកក្រុមការងារ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

 យោងតាមក្រសួងធនធានទឹក និងឧតុនិយមស្ថានភាពទូទៅនៃកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះពុំមានអ្វីប៉ះពាល់ និងមានការព្រួយបារម្ភ គំរាមកំហែងទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលឡើយ។ តាមការតាមដាន និងព្យាករណ៍អាកាសធាតុ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះនឹងវិលមករកស្ថានភាពប្រក្រតីវិញក្នុងរយៈពេលចាប់ពី ២ ទៅ ៣ថ្ងៃខាងមុខមិនខាន ។

ការចុះពិនិត្យនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលក្រែងមានករណីទ្វារទឹកបិទមិនជិត ទំនប់សណ្តមានច្រោះរូងនាគ និងបានចាត់តាំងមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋានវិស្វកម្ម និងនាយកធារាសាស្ត្រកសិកម្មនៅប្រចាំការ និងត្រួតពិនិត្យចល័ត និងធ្វើអន្តរាគមន៍ គ្រប់ទីតាំងសណ្តស្ទឹងព្រែកត្នោត ដើម្បីតាមដានស្ថានភាពទឹក ចាប់ពីផ្នែកខាងលើក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ រហូតមកដល់ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រ តាមបណ្តោយស្ទឹងព្រែកត្នោតចាប់ពីភូមិ សាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១.ស្ថានីយជលសាស្ត្រទំនប់តាសាល ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្ពស់ទឹក ១៨,៧៥ម៉ែត្រ (១៩,០០ ជាកម្ពស់ប្រុងប្រយ័ត្ន)

២-ស្ថានីយពាមឃ្លៃ ក្នុងឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្ពស់ទឹក ៦,៣៨ម៉ែត្រ (៧,០០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)

៣- ស្ថានីយជលសាស្ត្រទំនប់រលាំងជ្រៃ កម្ពស់ទឹក ៧,៣៦ម៉ែត្រ (៧,៥០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)

៤-ស្ថានីយជលសាស្ត្រទំនប់ ៧មករា

ក)មុខទ្វារទឹក ៤,៧៥ម៉ែត្រ (ទាបជាងបង្ហៀរ -០,០៥ម៉ែត្រ (៥,៣០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន) ខ)ក្រោយទ្វារទឹក ៧,៤០ម៉ែត្រ (៧,០០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្នក្រោមកម្ពស់ទំនប់សណ្តស្ទឹង ២,៧០ម៉ែត្រ)៕

ទំព័រផ្សេងៗ