តើអ្នកគួរ ឬមិនគួរក្នុងការបន្តជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់ ? វគ្គ៣

តើអ្នកដែលដឹងទេថា មនុស្សម្នាក់ៗសុទ្ធតែតម្លៃរៀងៗខ្លួន មិនថាឡើយជាកសិករ កម្មករ បុគ្គលិកក្រុមហ៊ុនឯកជន អ្នករកស៊ី មន្ត្រីរាជការ អ្នកតូច អ្នកធំ សុទ្ធតែមានតម្លៃក្នុងភាពជាមនុស្ស ។ ដូច្នេះហើយ អ្នកមានដែលគិតទេថា អ្នកកើតមកលើលោកសន្និវាសនេះ អ្នកត្រូវការការរស់នៅមួយ​ប្រកបទៅដោយភាពថ្លៃថ្នូរ ភាពសុខដុមរមនា និងសេចក្តីស្ងប់ ។ តើអ្នកមានអារម្មណ៍ថាធុញដែរឬទេ នៅពេលដែលអ្នកត្រូវកំពុងស្ថិតក្នុងស្ថានការណ៍មួយដែលប្រៀបដូចជាទាសកររបស់នរណាម្នាក់ដូច្នេះ ។ ក្នុងន័យនេះមិនមែនមានន័យថា អ្នកគឺជាទាសករកម្លាំងពលកម្មរបស់នរណាម្នាក់ទេ តែវាជាទាសករផ្លូវចិត្ត ដែលអ្នកត្រូវមានគំនាបខ្លួនឯងក្នុងការជាប់អន្ទាក់ចិត្តរបស់នរណាម្នាក់ ដែលអាចផ្តល់នូវអ្វីម្យ៉ាងដល់អ្នកនូវលទ្ធផលមួយមិនសមប្រកបសោះនោះ ។ ត្រង់ចំណុចនេះដែលយើងនិយាយថា អ្នកកំពុងស្ថិតក្នុងទំនាក់ទំនងមួយដែលមិនច្បាស់លាស់ ពោលគឺមិនច្បាស់លាស់ថា គេចាត់ទុកអ្នកជាអ្វីឲ្យពិតប្រាកដ មិនដឹងថាគេកំពុងគិតអ្វីមកលើខ្លួន ហើយរូបខ្លួនអ្នកទៀតសោត គឺពោរពេញទៅដោយអារម្មណ៍សោកសៅ អារម្មណ៍ដែលត្រូវប្រុងប្រយ័ត្នគ្រប់ពេល ប្រុងប្រយ័ត្នថាអ្នកនឹងធ្វើអ្វីមួយខុសឆ្គងទៅលើគេ ទាំងដែលអ្នកមិនទាំងមានបំណង ឬចេតនាសោះនោះ តែគេបែរជាចាប់ចំណុចខ្សោយរបស់អ្នក ហើយវាយបកមកអ្នក ។ តើអ្នកពិតជាឈឺចាប់ណាស់មែនទេ ដែលបានតម្រូវ ឬបណ្តោយខ្លួនមកជួបជាមួយនឹងស្ថានភាពដូចនេះ ។ តើអ្នកជានរណា ? ហេតុអ្វីអ្នកត្រូវតែមកទទួលខុសត្រូវ ឬមកធ្វើជាមនុស្សដែលគេមិនឲ្យតម្លៃមកលើអ្នកដូច្នេះ ស្របពេលដែលក្រុមគ្រួសារ បងប្អូន ឪពុកម្តាយអ្នកតែងតែចាត់ទុកអ្នកគឺជាត្បូងពេជ្រដ៏មានតម្លៃ និងសារសំខាន់ជាទីបំផុតនោះ ។ បើអ្នកគិតថា […]