អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អំណោយដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សំរាប់យកទៅចែកចាយបន្តដល់គ្រួសារក្រីក្រ

កំពង់ឆ្នាំង: អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ គ្រឿងសំណង់ជាច្រើន រួមនឹងថវិការមួយចំនួន ដែលជាអំណោយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ ត្រូវបាននាំយកទៅប្រគល់ជូនដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីនាំយកទៅចែកបន្តដល់ប្រជាពលរដ្ឋក្រីក្រ។ ការនាំយកអំណោយទៅប្រគល់ជូនដល់ទីបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនេះ បាននាំយកដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គីម ប៊ុនថាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ អំណោយដែលត្រូវបានប្រគល់ជូនអង្គភាពផ្ទាល់ទាំងនោះ រួមមានរថយន្តសង្គ្រោះ ១គ្រឿង, គោយន្តកន្ត្រៃ ១គ្រឿង, ម៉ូតូ ១៥គ្រឿង, វិទ្យុទាក់ទងលើតុ ១២ឈុត, វិទ្យុទាក់ទងចល័ត ៥០គ្រឿង, សម្ភារពិធីការ ១ឈុត, អង្ករ ២តោន, មី ៥០កេះ, ត្រីខ ១០កេះ, កាណូតបារ៉ាស្មាច់ទាំងម៉ាស៊ីនចំនួន ១០គ្រឿង, GPS ១៥គ្រឿង រួមនឹងថវិកាចំនួន ៥លានរៀល ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងថាអំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ គ្រឿងសំណង់ជាច្រើនរបស់នាយករដ្ឋមន្រីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភដល់ដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គឺដើម្បីឲ្យអង្គភាពនាំយកអំណោយទាំងនោះទៅចែកជូនបន្ត សម្រាប់កិច្ចការងារមនុស្សធម៌ ចែកជូនអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក រួមនិងគ្រោះមហន្តរាយផ្សេងៗ ។

ក្នុងឱកាសប្រគល់អំណោយនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គីន ប៊ុនថាន បានមានមតិសំណេះសំណាល និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតីនា យករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះនាយ-ពលទាហានទាំងអស់ ។ លោកបានថ្លែងថា បើទោះជាសម្តេចធិបតី មិនបាននៅជាមេបញ្ជាការកងទ័ពជើងគោកក៏ដោយ ប៉ុន្តែលោកនៅតែគិតគូរជានិច្ចពីសុខទុក្ខរបស់ កងយុទ្ធពលខេមរៈភូមិន្ទទាំងអស់គ្នា ។ ជាការឆ្លើយតបលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានសំដែងការអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលតែងតែឧបត្ថម្ភឧបករណ៍ និងសម្ភារប្រើប្រាស់ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ៕

ទំព័រផ្សេងៗ