មន្ត្រីជំនាញបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ មន្ត្រីជំនាញបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមសំណង់ទ្វារទឹកទំនប់ ៧មករា។ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រ តាមបណ្តោយស្ទឹងព្រែកត្នោតចាប់ពីភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកបានស្ថិតក្នុងស្ថានភាពគួរឲ្យប្រុងប្រយ័ត្ន ។ ការចុះពិនិត្យមើលស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត បានធ្វើឡើងដោយមានការដឹកនាំដោយរដ្ឋលេខាធិការទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក ប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំ ពង់ស្ពឺ លោក ប៉ុញ សច្ចៈ ដែលមានការចូលរួមដោយ មន្រ្តីរាជការដែលជាសមាជិកក្រុមការងារ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ។  យោងតាមក្រសួងធនធានទឹក និងឧតុនិយមស្ថានភាពទូទៅនៃកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះពុំមានអ្វីប៉ះពាល់ និងមានការព្រួយបារម្ភ គំរាមកំហែងទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលឡើយ។ តាមការតាមដាន និងព្យាករណ៍អាកាសធាតុ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះនឹងវិលមករកស្ថានភាពប្រក្រតីវិញក្នុងរយៈពេលចាប់ពី ២ ទៅ ៣ថ្ងៃខាងមុខមិនខាន ។ ការចុះពិនិត្យនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលក្រែងមានករណីទ្វារទឹកបិទមិនជិត ទំនប់សណ្តមានច្រោះរូងនាគ និងបានចាត់តាំងមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋានវិស្វកម្ម និងនាយកធារាសាស្ត្រកសិកម្មនៅប្រចាំការ […]