អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

អភិបាលខេត្តពោធិ៍សាត់ ទុកពេលមួយសប្តាហ៍ឱ្យមន្ទីរជំនាញដោះស្រាយបញ្ហាទឹកលិចលង់លំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មប្រមាណ ៥០ហិកតា នៅស្រុកតាលោកសែនជ័យ

ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ ទុកពេលមួយសប្តាហ៍ឲ្យមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយបញ្ហា ទឹកលិចលង់លំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មប្រមាណ ៥០ហិកតា ដែលមិនអាចបង្កបង្កើនផលអស់រយៈពេលជាង៣ឆ្នាំមកហើយ ស្ថិតនៅឃុំតាលោ ស្រុកតាលោកសែនជ័យ ។ ការដាក់បញ្ជាពីអភិបាល ខេត្តពោធិ៍សាត់ បានធ្វើឡើងបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋជិត៣០គ្រួសារ នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ និងក្នុងពេលដែលលោកបានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដល់មូល ដ្ឋាន នៅថ្ងៃទី២៦ កញ្ញា ២០២៣នេះ ។
ក្នុងដំណើររបស់លោកអភិបាលខេត្តនោះផងដែរ បានមានការចូលរួមអញ្ជើញអមដំណើរដោយមន្ត្រីមន្ទីរធនធានទឹកឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកតាលោសែនជ័យ និងអាជ្ញាធរឃុំផងដែរ ។ប្រជាពលរដ្ឋដែលបានសំណូមពរឲ្យមានការដោះស្រាយចំពោះបញ្ហា ទឹកលិចចូលលំនៅដ្ឋាន និងរំខានដល់ការធ្វើកសិកម្មនោះ ពួកគាត់បានអះអាងថា គឺបណ្តាលមកពីការស្ថាបនាប្រឡាយស្ទាក់ផ្លូវទឹក។

លោក ខូយ រីដា ក្នុងឱកាសនោះបានមានប្រសាសន៍ថា ដោយពិនិត្យស្ថានភាពជាក់ស្តែងឃើញថា ផ្លូវទឹកតូច ទើបធ្វើឱ្យមានលិចលង់លំនៅឋាន និងដីស្រែចំការរបស់ប្រជាពលរដ្ឋ ។ ដោយមើលឃើញពី បញ្ហានេះហើយ លោកអភិបាលបានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយអាជ្ញាធរ ស្រុក ឃុំ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបើកផ្លូវទឹកឱ្យបានជ្រៅ និងធំទូលាយ ក្នុងបំណងបញ្ជៀសនូវរាល់ការលិចលង់ ដោយការអនុវត្តនេះ គឺទុកពេលឲ្យមួយសប្តាហ៍ត្រូវធ្វើឲ្យបានរួចរាល់ជាស្ថាពរ ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ចំពោះប្រឡាយមួយខ្សែដែលប្រជាពលរដ្ឋអះអាងថា បានស្ទាក់ផ្លូវទឹកនោះ គឺមន្ទីរជំនាញត្រូវធ្វើការសិក្សាឡើងវិញកុំឱ្យមានបញ្ហាកើតឡើងទៅថ្ងៃខាងមុខទៀត ហើយត្រូវធ្វើឱ្យចប់ និងទទួលបានលទ្ធផលទាំងអស់គ្នា។

លោក ខូយ រីដា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានការប៉ះពាល់ដីរបស់ខ្លួន សូមមេត្តាចូលរួមសហការបរិច្ចាគ ដើម្បីឱ្យក្រុមការងារអនុវត្តទៅកាន់ឆាប់រហ័ស និងទាន់ពេលវេលា។

លោកបានសំដែងក្តីសង្ឃឹម និងមានទំនុកចិត្តចំពោះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រដ្ឋបាលស្រុកតាលោសែនជ័យ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋថា ពិតជាចូលរួមសហការក្នុងការបើកផ្លូវទឹក ក្នុងគោលបំណងបម្រើផលប្រយោជន៍រួមទាំងអស់គ្នា។

ប្រជាពលរដ្ឋដែលរងការលិចលង់ដោយសារស្ទះផ្លូវទឹក បានសំដែងការសាទរចំពោះចំណាត់ការរបស់ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និងដែលបានចុះមកដោះស្រាយដោយផ្ទាល់ក្នុងការបើកផ្លូវទឹកនេះឡើងវិញ បន្ទាប់ពីជួបការលំបាកអស់រយៈពេល៣ឆ្នាំ ដោយសារការលិចលង់មិនអាចបង្កបង្កើន​ផលនោះឡើយ៕

ទំព័រផ្សេងៗ