អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

និស្សិតជំនាញវិស្វកម្មនុយក្លេអ៊ែរស៊ីវិល ជំនាញពាក់ព័ន្ធ​ និងជំនាញទូទៅចេញដំណើរទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ ប្រធាន CAM-ATOM លោក ណោង រិទ្ធី និងអនុប្រធានក្រុមប្រឹក្សាភិបាល នៃ CAM-ATOM លោក ផន បូរី បានជួយសម្របសម្រួលដល់ការធ្វើដំណើរ និងជូនដំណើរដល់និស្សិតជំនាញវិស្វកម្មនុយក្លេអ៊ែរស៊ីវិល ជំនាញពាក់ព័ន្ធ​ និងជំនាញទូទៅ ដែលជានិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលទៅសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការជួយសម្របសម្រួលដល់ការធ្វើដំណើរ និងជូនដំណើរនិស្សិតទៅសិក្សានៅសហព័ន្ធរុស្ស៊ីនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

CAM-ATOM បានជូនពរក្រុមការងារ សមាជិកនៃ សអ.ថបក និងនិស្សិតទាំងអស់ សូមសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច ៕

ទំព័រផ្សេងៗ