អភិបាលខេត្តពោធិ៍សាត់ ទុកពេលមួយសប្តាហ៍ឱ្យមន្ទីរជំនាញដោះស្រាយបញ្ហាទឹកលិចលង់លំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មប្រមាណ ៥០ហិកតា នៅស្រុកតាលោកសែនជ័យ

ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ ទុកពេលមួយសប្តាហ៍ឲ្យមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយបញ្ហា ទឹកលិចលង់លំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មប្រមាណ ៥០ហិកតា ដែលមិនអាចបង្កបង្កើនផលអស់រយៈពេលជាង៣ឆ្នាំមកហើយ ស្ថិតនៅឃុំតាលោ ស្រុកតាលោកសែនជ័យ ។ ការដាក់បញ្ជាពីអភិបាល ខេត្តពោធិ៍សាត់ បានធ្វើឡើងបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋជិត៣០គ្រួសារ នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ និងក្នុងពេលដែលលោកបានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដល់មូល ដ្ឋាន នៅថ្ងៃទី២៦ កញ្ញា ២០២៣នេះ ។ ក្នុងដំណើររបស់លោកអភិបាលខេត្តនោះផងដែរ បានមានការចូលរួមអញ្ជើញអមដំណើរដោយមន្ត្រីមន្ទីរធនធានទឹកឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកតាលោសែនជ័យ និងអាជ្ញាធរឃុំផងដែរ ។ប្រជាពលរដ្ឋដែលបានសំណូមពរឲ្យមានការដោះស្រាយចំពោះបញ្ហា ទឹកលិចចូលលំនៅដ្ឋាន និងរំខានដល់ការធ្វើកសិកម្មនោះ ពួកគាត់បានអះអាងថា គឺបណ្តាលមកពីការស្ថាបនាប្រឡាយស្ទាក់ផ្លូវទឹក។ លោក ខូយ រីដា ក្នុងឱកាសនោះបានមានប្រសាសន៍ថា ដោយពិនិត្យស្ថានភាពជាក់ស្តែងឃើញថា ផ្លូវទឹកតូច ទើបធ្វើឱ្យមានលិចលង់លំនៅឋាន និងដីស្រែចំការរបស់ប្រជាពលរដ្ឋ ។ ដោយមើលឃើញពី បញ្ហានេះហើយ លោកអភិបាលបានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយអាជ្ញាធរ ស្រុក ឃុំ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបើកផ្លូវទឹកឱ្យបានជ្រៅ និងធំទូលាយ ក្នុងបំណងបញ្ជៀសនូវរាល់ការលិចលង់ ដោយការអនុវត្តនេះ […]

និស្សិតជំនាញវិស្វកម្មនុយក្លេអ៊ែរស៊ីវិល ជំនាញពាក់ព័ន្ធ​ និងជំនាញទូទៅចេញដំណើរទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ ប្រធាន CAM-ATOM លោក ណោង រិទ្ធី និងអនុប្រធានក្រុមប្រឹក្សាភិបាល នៃ CAM-ATOM លោក ផន បូរី បានជួយសម្របសម្រួលដល់ការធ្វើដំណើរ និងជូនដំណើរដល់និស្សិតជំនាញវិស្វកម្មនុយក្លេអ៊ែរស៊ីវិល ជំនាញពាក់ព័ន្ធ​ និងជំនាញទូទៅ ដែលជានិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលទៅសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការជួយសម្របសម្រួលដល់ការធ្វើដំណើរ និងជូនដំណើរនិស្សិតទៅសិក្សានៅសហព័ន្ធរុស្ស៊ីនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ CAM-ATOM បានជូនពរក្រុមការងារ សមាជិកនៃ សអ.ថបក និងនិស្សិតទាំងអស់ សូមសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច ៕