នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រកឃើញកុមារីម្នាក់ ឆ្លងជំងឺ ហ្ស៊ីកា Zika នៅខេត្តកំពង់ធំ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានរកឃើញកុមារីម្នាក់ អាយុ ៧ឆ្នាំ បានឆ្លងជំងឺ ហ្ស៊ីកា ដែលមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ យោងតាមការផ្សាយតាមហ្វេសប៊ុកផេកផ្លូវការនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា កុមារីរូបនោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ផ្នែកសង្គ្រោះបន្ទាន់កុមារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងទៀតថា រោគសញ្ញាដំបូងនៃកុមារីរូបនោះ គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នាងមានអាការៈ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក ។ បន្ទាប់ពីគ្រូពេទ្យបានព្យា បាលកុមារីបានធូរស្បើយលែងមានក្អួតទៀត ហើយគ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមគ្រួពេទ្យបានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ និងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលបានបង្ហាញថា កុមារីរូបនោះមានវិជ្ជមានជំងឺហ្សីកា ។ បើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ជំងឺហ្ស៊ីកា (Zika Virus), […]
សមត្ថកិច្ចចុះបង្រ្កាបហាងកាហ្វេបង្កប់សេវាផ្លូវភេទចំនួន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ សមត្ថកិច្ចបានចុះបង្រ្កាបទីតាំងហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទចំនួន៣ទីតាំង ក្នុងពេលតែមួយ និងបានខ្លួនជនសង្ស័យចំនួន ១២នាក់ ទៅកាន់អធិការដ្ឋាន។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងគណៈបញ្ជាការឯកភាពដឹកនាំដោយអភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា ។ គោលដៅទាំង៣ទីតាំងនៃហាងកាហ្វេ ដែលមានបង្កប់សេវាកម្មផ្លូវភេទរួមមាន៖ ទី១ ហាងកាហ្វេ នៅលើផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់(ស្រី៤) ក្នុងនោះរួមមាន ម្ចាស់ទីតាំងម្នាក់ ស្រ្តីបម្រើ ៣នាក់ និងអ្នកទួលសេវាកម្មផ្លូវភេទ ម្នាក់។ ទី២ ហាងកាហ្វេស្ថិតនៅផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ។ មន្ត្រីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាស្រ្តីបម្រើសេវកម្មផ្លូវភេទ ។ ទី៣ ហាងកាហ្វេស្ថិតនភផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ស្រី៤នាក់) ក្នុងនោះមានអ្នកអនាម័យ ម្នាក់ អ្នកយាមម៉ូតូ […]