ភ្នំពេញ៖ សមត្ថកិច្ចបានចុះបង្រ្កាបទីតាំងហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទចំនួន៣ទីតាំង ក្នុងពេលតែមួយ និងបានខ្លួនជនសង្ស័យចំនួន ១២នាក់ ទៅកាន់អធិការដ្ឋាន។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងគណៈបញ្ជាការឯកភាពដឹកនាំដោយអភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា ។
គោលដៅទាំង៣ទីតាំងនៃហាងកាហ្វេ ដែលមានបង្កប់សេវាកម្មផ្លូវភេទរួមមាន៖ ទី១ ហាងកាហ្វេ នៅលើផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់(ស្រី៤) ក្នុងនោះរួមមាន ម្ចាស់ទីតាំងម្នាក់ ស្រ្តីបម្រើ ៣នាក់ និងអ្នកទួលសេវាកម្មផ្លូវភេទ ម្នាក់។ ទី២ ហាងកាហ្វេស្ថិតនៅផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ។ មន្ត្រីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាស្រ្តីបម្រើសេវកម្មផ្លូវភេទ ។ ទី៣ ហាងកាហ្វេស្ថិតនភផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ស្រី៤នាក់) ក្នុងនោះមានអ្នកអនាម័យ ម្នាក់ អ្នកយាមម៉ូតូ ម្នាក់ និងស្ត្រីបម្រើសេវាកម្មផ្លូវភេទចំនួន ៣នាក់។
វត្ថុតាងដែលចាប់បានរួមមាន គោលដៅទី១ ស្រោមអនាម័យមិនទាន់ប្រើចំនួន១៥ ប្រាក់រៀលចំនួន ១៥ម៉ឺនរៀល ។ គោលដៅទី១នេះ មានម្ចាស់ទីតាំងឈ្មោះ កែវ ស្រីមុំ ហៅកាព្រឿង អាយុ៥៤ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម។ គោលដៅទី២ សមត្ថកិច្ចបានចាប់វត្ថុតាងបានរួមមាន ៖ ស្រោមអនាម័យមិនទាន់ប្រើមួយចំនួនធំ។ ចំណែកគោលដៅទៅ៣ សមត្ថកិច្ចបានចាប់បានវត្ថុតាងរួមមាន ៖ ស្រោមអនាម័យមិនទាន់ប្រើចំនូន៣៨ ។ គោលដៅទី៣នេះ មានម្ចាស់ទីតាំងឈ្មោះហៅក្រៅ យាយម៉ៅ ផែថ្ម អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅម្តុំសាលាកូលាប សង្កាត់ស្រះចក។
ក្រោយការបង្ក្រាប សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីដែលបម្រើការសេវាកម្មផ្លូវភេទទាំង ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ ទន្ទឹមនេះសមត្ថកិច្ចកំពុងកសាងសុំរឿងអនុវត្តជំនាញតាមនីតិវិធីច្បាប់ចំពោះម្ចាស់ទីតាំង៕