អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ខណ្ឌដូនពេញចូលរួមការទូងស្គរអបអរសាទរការដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ បានចូលរួមជាមួយនឹងបណ្តាខណ្ឌ, ក្រុង, ស្រុក, ខេត្ត ទូទាំងប្រទេស ក្នុងការវាយគង ទូងស្គរ វាយជួង វាយរគាំង និងវាយឃ្មោះ ក្នុងការអបអរសាទរ ការដាក់បញ្ចូល«រមណីយដ្ឋានប្រាសាទកោះកេរ» របស់កម្ពុជាជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

សំលេងវាយគង វាយឃ្មោះ និងទូងស្គ និងសម្រែកជ័យឃោស «ជ័យយោព្រះរាជណាចក្រកម្ពុជា » ត្រូវបានបន្លឺឡើងលាន់ឮព្រមៗគ្នាទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ សីហា ២០២៣នេះ ។ ការរៀបចំប្រារព្ធពិធីវាយកគង វាយឃ្មោះ ទូងស្គ និងស្រែកជ័យឃោសយ៉ាងគគ្រឹកគគ្រេងព្រមៗគ្នានៅវេលាម៉ោង ៧ និង០០ នាទីព្រឹកមិញនេះ  បានធ្វើឡើងនៅគ្រប់ទីវត្តអារាម តាមវិហារសាសនា គ្រប់ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ វិស័យឯកជន និងតាមបណ្តារោងចក្រសហគ្រាសផ្សេងៗ ដើម្បីអបអរសាទរ ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» របស់កម្ពុជា ចូលជាសម្បត្តិបេតិ កភណ្ឌពិភពលោក ។

ពិធីដែលធ្វើឡើងនៅរដ្ឋបាលខណ្ឌដូនពេញ មានការអញ្ជើញជាអធិបតីដោយអភិបាលខណ្ឌដូនពេញ លោក ជា ខេមា, អភិបាលរងខណ្ឌដូនពេញលោក ចាប ឌីណា, ប្រធានក្រុមប្រឹក្សាខណ្ឌលោក ហែម អាន រួមនឹងសមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្រ្តីរាជការចំណុះឲ្យរដ្ឋបាលខណ្ឌដូនពេញទាំងមូលជាច្រើននាក់ចូលរួមផងដែរ ។

ការរៀបចំពិធីអបអរសាទក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ទូទាំងប្រទេស បានរួមគ្នាធ្វើនៅថ្ងៃនេះ ត្រូវបានគេចាត់ទុកថា គឺជាមោទកភាពជាតិ សម្រាប់ប្រជាជនកម្ពុជាទូ ទាំងប្រទេសក្រោមម្លប់សន្តិភាព ក្រោមស្មារតីជាតិតែមួយ ដោយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជាឲ្យរុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង ។

«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ បើយោងតាមក្រសួងវប្ប ធម៌ ការសម្រេចបណ្ចូលប្រាសាទកោះកេរិ៍ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនោះ គឺផ្អែកលើ លក្ខណៈវិនិច្ឆ័យចំនួនពីរ ដែលមានចែងក្នុងគោលការណ៍ណែនាំប្រតិបត្តិនៃអនុសញ្ញាឆ្នាំ១៩៧២ រួមមាន៖

-លក្ខណវិនិច្ឆ័យទី២ ៖ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បង្ហាញក្នុងលក្ខណៈដ៏វិសេសវិសាល មួយនូវចំណុចប្រសព្វរវាងតម្លៃមនុស្សដែលបង្កើតបានជារចនាបថកោះកេរ ដែលក្នុងនោះក្បាច់ ចម្លាក់បដិមាបង្ហាញពីភាពក្លាហាន រូបភាពបង្កប់នូវការស្រម៉ៃ និងវិញ្ញាណរស់រវើកអំពីចលនា របស់ក្បាច់ចម្លាក់ដែលកើតចេញពីការបញ្ចូលគ្នានៃនិមិត្តរូបសាសនា និងសិល្បៈរបស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម ។ ទោះបីត្រូវបានបង្កើតឡើងក្នុងរយៈពេល ដ៏ខ្លីត្រឹមតែរយៈពេលត្រឹមតែ ២៣ឆ្នាំ ក្នុងសតវត្សទី១០ក៏ដោយ ក៏រចនាបថកោះកេរបានជះឥទ្ធិ ពលយូរអង្វែងទៅលើការបញ្ចេញទឹកដៃសិល្បៈ នៅក្នុងសម័យកាលក្រោយៗមកទៀតនៃអាណា ចក្រខែ្មរ និងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ។

-លក្ខណវិនិច្ឆ័យទី ៤ ៖ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្តីពីដែនទេសភាពទីក្រុងថ្មី ដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងការ សាងសង់ និងការឆ្លាក់ក្បាច់ និងបដិមា ។ គំរូដើមនេះបានសម្ភោធឡើងនូវសម័យកាលនៃការ សាងសង់ប្រាសាទថ្មអស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយបានក្លាយជាប្រភពនៃ ការប៉ផុសគំនិតសម្រាប់ការសាងសង់ប្រាសាទដ៏អស្ចារ្យនានានៅអង្គរ និងនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត ។

តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ បានចុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុក បានចុះថ្ងៃទី៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ៕

ទំព័រផ្សេងៗ