អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ដើម្បីធានានិរន្តរភាពពូជត្រីឲ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ

កំពង់ធំ៖ បទល្មើសជលផល ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ នៅក្នុងបឹងទន្លេសាប ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំបង្រ្កាប និងរឹបអូសបាន ក្នុងទីតាំងផ្សេងគ្នា  ។ ប្រតិបត្តិការណ៍នេះ បានដឹកនាំដោយ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ជិន ស៊ីថា ដែលមានការចូលរួមមន្ត្រីក្រោមឱវាទ និងកម្លាំងចម្រុះ និងក៏មានការចូលរួមសហការពីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ដៀប ពិសិទ្ធ, អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក ប៉ែន ធារ៉ាត់ និងនាយរងអធិការរដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ប៉ី វិចិត្រ ចុះបង្ក្រាបបទល្មើសជលផល រឹបអូសឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ នៅក្នុងបឹងទន្លេសាប ។

  ប្រតិបត្តិការរួមគ្នាពីកម្លាំងសមត្ថកិច្ចចម្រុះខេត្តនោះ បានធ្វើឡើងនៅថ្ងៃទី១៨ កញ្ញា ២០២៣ នៅចំណុចមុខព្រែកគន្លងតាឈុន ដងទុង កោះបឹងស្រែ មុខព្រែកតាសោម បឹងម៉ា និងបឹងកំ ភ្លាញធំ ជាប់ព្រំប្រទល់តំបន់អភិរក្សលេខ២ស្ទួន ស្ថិតក្នុងភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

  នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ជិន ស៊ីថា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ     បង្ក្រាបបទល្មើសជលផលនេះ សមត្ថកិច្ចបានចុះរុះរើ និងដុតបំផ្លាញឧបករណ៍របាំងសាច់អួនក្រឡាញឹក ១៥របាំង ប្រវែង ៤ពាន់ ៥០០ម៉ែត្រ ឡុក ៤៩គ្រឿង លប/លូ ៤៩មាត់ បង្គោល ២ពាន់ ៥០០ដើម និងព្រលែងកូនត្រីស្រស់ចម្រុះចូលបឹងធម្មជាតិ ទម្ងន់ ៥០គីឡូក្រាម ។

  ដោយឡែក សង្កាត់រដ្ឋបាលជលផលបារាយណ៍ និងសង្កាត់រដ្ឋបាលជលផលស្ទោង បានសហការជាមួយកម្លាំងសហគមន៍នេសាទបឹងបបែល សហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍ស្ពានគ្រង និងប្រជាការពារភូមិ បានចុះបង្ក្រាបបទល្មើសជលផល នៅចំណុចវាលទទឹងថ្ងៃ និងចំណុចបឹងត្រាវ ស្ថិតក្នុងឃុំចុងដូង ស្រុកបារាយណ៍ និងបឹងងួន ស្ថិតក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

  នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះរុះរើ និងបំផ្លាញចោល នូវរបាំងស្បែកមុង ២៤របាំង ប្រវែង ១ពាន់ ៣៥០ម៉ែត្រ ឡុក ២៤គ្រឿង លូ ២៤មាត់ បង្គោល ៦៤០ដើម និងបានព្រលែងកូនត្រីទម្ងន់ ៣០គីឡូក្រាម ផងដែរ។

  សមត្ថកិច្ចខេត្តកំពង់ធំ បានប្តេជ្ញាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដោយធ្វើឡើងដូចភ្លៀងរលឹម ដើម្បីធានានិរន្តរភាពពូជត្រីឲ្យនៅគង់វង្ស ទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕

ទំព័រផ្សេងៗ