ខណ្ឌដូនពេញចូលរួមការទូងស្គរអបអរសាទរការដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ បានចូលរួមជាមួយនឹងបណ្តាខណ្ឌ, ក្រុង, ស្រុក, ខេត្ត ទូទាំងប្រទេស ក្នុងការវាយគង ទូងស្គរ វាយជួង វាយរគាំង និងវាយឃ្មោះ ក្នុងការអបអរសាទរ ការដាក់បញ្ចូល«រមណីយដ្ឋានប្រាសាទកោះកេរ» របស់កម្ពុជាជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សំលេងវាយគង វាយឃ្មោះ និងទូងស្គ និងសម្រែកជ័យឃោស «ជ័យយោព្រះរាជណាចក្រកម្ពុជា » ត្រូវបានបន្លឺឡើងលាន់ឮព្រមៗគ្នាទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ សីហា ២០២៣នេះ ។ ការរៀបចំប្រារព្ធពិធីវាយកគង វាយឃ្មោះ ទូងស្គ និងស្រែកជ័យឃោសយ៉ាងគគ្រឹកគគ្រេងព្រមៗគ្នានៅវេលាម៉ោង ៧ និង០០ នាទីព្រឹកមិញនេះ  បានធ្វើឡើងនៅគ្រប់ទីវត្តអារាម តាមវិហារសាសនា គ្រប់ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ វិស័យឯកជន និងតាមបណ្តារោងចក្រសហគ្រាសផ្សេងៗ ដើម្បីអបអរសាទរ ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» របស់កម្ពុជា ចូលជាសម្បត្តិបេតិ កភណ្ឌពិភពលោក ។ ពិធីដែលធ្វើឡើងនៅរដ្ឋបាលខណ្ឌដូនពេញ មានការអញ្ជើញជាអធិបតីដោយអភិបាលខណ្ឌដូនពេញ លោក ជា ខេមា, អភិបាលរងខណ្ឌដូនពេញលោក […]