កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម – ព្រែកប្រា) ។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ ក៏មានការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិចំនួន ១៥ផ្សេងទៀតផងដែរ ដែលបានធ្វើឡើង រវាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោក លី ឈាង ក្នុងដំណើរទស្សនកិច្ចរបស់ម្តេច ហ៊ុន ម៉ាណែត ទៅប្រទេសចិន កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣។
គម្រោងស្ពានព្រែកប្រា-ចាក់អង្រែ ត្រូវបានក្រសួងសារធារណការ និងដឹកជញ្ជូនបញ្ចប់ការសិក្សារួចរាល់ និងគ្រោងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកន្លងមកថា គម្រោងស្ពាននេះ នឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ព្រមទាំងជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ ។ គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។ ស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រានេះ ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ -២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះដែរ មានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក ៕