អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ជនរងគ្រោះដោយសារគ្រឿងញៀន ជាង២០០នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីប្រកបរបរប្រចាំជីវិត ក្រោយធ្វើសមាហរណកម្មទៅកាន់សហគមន៍វិញ

បាត់ដំបង ៖ ដើម្បីឆ្លើយតបតាមគោលការណ៍របស់ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យធនធានមនុស្ស  ជាពិសេសការកសាងបាននូវ កម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែង ដើម្បីធានាថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ដោយឡែកជនរងគ្រោះដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង ចំនួន២២៣នាក់ ក្នុងនោះនារី១២នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងប្រកួតប្រជែងក្នុងទីផ្សារការងារ ក្រោយធ្វើសមាហរណកម្មទៅកាន់សហគមន៍វិញ ។

ពិធីបើកការបណ្តុះបណ្តាលនេះធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង មានទីតាំងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្រោមគម្រោងថវិកាទ្រទ្រង់គ្រឹះស្ថានរយៈពេលខ្លី កម្មវិធីទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៣ រៀបចំដោយ  វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បាត់ដំបង ។

ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន បានបញ្ជាក់ថា មជ្ឈមណ្ឌលបានចុះអនុសារណៈយោគយល់ (MOU) ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ដើម្បីបើកវគ្គអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ ទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់ មានជំនាញជួសជុលរថយន្ត និងម៉ូតូ ផ្នែកតបណ្តាញអគ្គិសនី ផ្នែកលាងសំអាត និងតំឡើងម៉ាស៊ីនត្រជាក់ ផ្នែកអាហារកែច្នៃ ដូចជា អាហារស្ងួត អាហារផ្អាប់ជាដំណាប់ ជាភេសជ្ជៈ កាត់សក់ កាត់ដេរ កសិកម្ម ពេទ្យសត្វ បច្ចេកទេសចិញ្ចឹមគោ មាន់ទា ពពែ ត្រី ការដាំបន្លែធម្មជាតិ សិប្បកម្ម និងវិស្វកម្ម ជាងដែក តុទូ ផ្នែកសាងសង់សំណង់ ការជួសជុលកុំព្យូទ័រ និងរដ្ឋបាលជាដើម ។

ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន បានបន្តថា រាល់ការបញ្ចប់វគ្គ មជ្ឈមណ្ឌលនឹងរៀបចំប្រគល់វិញ្ញាប័ណ្ណប័ត្របញ្ចាក់ការសិក្សាជូនពួកគាត់ ដើម្បីជាការលើកទឹកចិត្ត ដែលទទួលស្គាល់និងចេញវិញ្ញាប័ណ្ណប័ត្រដោយវិទ្យាស្ថាន ឬក្រសួងអប់រំ យុវជននិងកីឡា ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង ។

ឯកឧត្តម បានអំពាវនាវដល់អាណាព្យាបាល ឬក្រុមគ្រួសារ ដែលមានសាច់ញាតិរបស់ខ្លួនរងគ្រោះដោយសារញៀនគ្រឿងញៀន អាចយកពួកគាត់មកបន្សាបព្យាបាល រៀនបំណិនជីវិត និងរៀនជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញមានចំណេះដឹង មានការងារធ្វើ ដោយមិនប្រើប្រាស់គ្រឿងញៀនឡើងវិញនោះទេ ។

នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង លោក ឈឹម ធឿន បានចាត់ទុកថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារគ្រឿងញៀននាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសសម្រាប់ជនរងគ្រោះទាំងអស់ពេលវិលទៅសហគមន៍វិញឱ្យមានការងារធ្វើគ្រប់គ្នា ។

លោក ឈឹម ធឿន បានលើកឡើងថា នៅក្នុងវិស័យអគ្គិសនីគឺបានដើរតួនាទីសំខាន់ណាស់នៅក្នុងខេត្តបាត់ដំបង ពីព្រោះបាត់ដំបងគឺជាខេត្តចុងក្រោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤  បន្ទាប់ពីរាជធានីភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប និងខេត្តបាត់ដំបង ហើយក៏ជាខេត្តមានសក្តានុពលយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ ជាពិសេសមានរោងចក្រសហគ្រាសធំៗ ដែលសុទ្ធតែពាក់ព័ន្ធជាមួយវិស័យអគ្គិសនី ហើយក្នុងនោះខាងផ្នែកកុំព្យូទ័រ សម័យបច្ចេកវិទ្យាទំនើបគេប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា  Digital ទាំងនៅការិយាល័យរដ្ឋបាល និងតាមទីសាធារណៈផ្សេងៗ គឺត្រូវប្រើប្រព័ន្ធ Digital ទាំងអស់ ក្នុងនោះយើងមានការអភិវឌ្ឍន៍វិស័យកសិកម្មផងដែរ ដែលតម្រូវឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ក្នុងការចាប់យកជំនាញល្អៗ ដើម្បីការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ៕

ទំព័រផ្សេងៗ