ជនរងគ្រោះដោយសារគ្រឿងញៀន ជាង២០០នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីប្រកបរបរប្រចាំជីវិត ក្រោយធ្វើសមាហរណកម្មទៅកាន់សហគមន៍វិញ

បាត់ដំបង ៖ ដើម្បីឆ្លើយតបតាមគោលការណ៍របស់ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យធនធានមនុស្ស  ជាពិសេសការកសាងបាននូវ កម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែង ដើម្បីធានាថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ដោយឡែកជនរងគ្រោះដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង ចំនួន២២៣នាក់ ក្នុងនោះនារី១២នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងប្រកួតប្រជែងក្នុងទីផ្សារការងារ ក្រោយធ្វើសមាហរណកម្មទៅកាន់សហគមន៍វិញ ។ ពិធីបើកការបណ្តុះបណ្តាលនេះធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង មានទីតាំងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្រោមគម្រោងថវិកាទ្រទ្រង់គ្រឹះស្ថានរយៈពេលខ្លី កម្មវិធីទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៣ រៀបចំដោយ  វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បាត់ដំបង ។ ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន បានបញ្ជាក់ថា មជ្ឈមណ្ឌលបានចុះអនុសារណៈយោគយល់ (MOU) ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ដើម្បីបើកវគ្គអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ ទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់ មានជំនាញជួសជុលរថយន្ត និងម៉ូតូ ផ្នែកតបណ្តាញអគ្គិសនី ផ្នែកលាងសំអាត និងតំឡើងម៉ាស៊ីនត្រជាក់ ផ្នែកអាហារកែច្នៃ ដូចជា អាហារស្ងួត អាហារផ្អាប់ជាដំណាប់ […]