អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះហាង​ ហូបចុក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្នែកខ្លះនៃហូបចុកមួយកន្លែង ក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ កើតឡើងនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៣ ដែលបានធ្វើឲ្យឆេះទាំងស្រុង បន្ទប់ជាន់ទី១ នៃហាង​ Meet You Here ស្ថិតនៅផ្លូវ៥៩០​ ក្នុងក្រុម៤៩​ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ៖ ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជាន់ទី១​ អស់ទាំងស្រុង នឹងពុំបានបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុង​ ដែលមានទំហំ (១៥ម៉ែត្រ គុណ២០ម៉ែត្រ) ។ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ​ គឺមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានបញ្ជាក់ទៀតថា​ ៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ ។

នាយការិ​យាល័យ​ បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញបានបាញ់ទឹកទប់ស្កាត់ មិនឲ្យ  អណ្តាតភ្លើងឆាបឆេះរាលដាលទៅមុខទៀតឡើយ ។ ក្នុងប្រតិបត្តិការណ៍នោះ​ កម្លាំងសមត្ថកិច្ចជំនាញ​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត ១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ០៨ឡាន​ ប្រើប្រាស់ទឹកអស់ ៣២ម៉ែត្រ​គូប ៕

ទំព័រផ្សេងៗ