អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

កម្ពុជារយៈពេល ៦ខែ ដើមឆ្នាំនេះ ការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន

កម្ពុជាក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ ការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ១១.៤៦ពាន់លានដុល្លារអាមេរិក ​កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំ ២០២២ បានទទួលទឹកប្រាក់ពីការនាំចេញទំនិញសំខាន់ៗទៅក្រៅប្រទេសមានចំនួនជាង ១១.៣៧ពាន់លានដុល្លារប៉ុណ្ណោះ ។ ការកើនឡើងនេះ ត្រូវបានគេកត់សម្គាល់ឃើញថា បានបង្ហាញពីទំនោរនាំចេញកើនឡើងបន្តិចវិញ ក្រោយការនាំធ្លាក់ចុះ ៥ខែជាប់គ្នា។

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានតម្លៃជាង ២៣.​៦៩ពាន់លានដុល្លារ ថយចុះ១៣% ហើយក្នុងនោះកម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ ១១.៤៦ពាន់លានដុល្លារ កើនឡើង ០.៨% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ១២ពាន់លានដុល្លារ ថយចុះ២២.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

ដោយឡែកការនាំចេញក្នុងខែមិថុនា ឆ្នាំ២០២៣នេះ មានតម្លៃជាង ២.២៨ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងកាលពីឆ្នាំមុន ដែលមានតម្លៃតែ ១.៩៦ពាន់លានដុល្លារប៉ុណ្ណោះ។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបានចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៤ពាន់លានដុល្លារថយចុះ ៨.៩%, ចិនមានតម្លៃជាង ៧១៣លានដុល្លារ កើនឡើង១៦.៦%, វៀតណាមជាង ១ពាន់លានដុល្លារ កើនឡើង ២១.៧% ជប៉ុនជាង ៥៤៥លានដុល្លារ កើនឡើង ០.៦%, អាល្លឺម៉ង់មានតម្លៃជាង ៤៤៥លានដុល្លារ ថយចុះ១៥.៧% , កាណាដាមានតម្លៃជាង ៤១៦លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ទំនិញដែលកម្ពុជាបាននាំចេញមានដូចជា ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយជាង ២.៤ពាន់លានដុល្លារ ថយចុះ ២១​.៥%, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​ជាង ១.៥ពាន់លានដុល្លារកើនឡើង ១០៨.៧%,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃជាង ១.១ពាន់លានដុល្លារ និងផលិតផលស្បែកជើងជាង ៧០០លានដុល្លារថយចុះ ១៧.២%​៕

ទំព័រផ្សេងៗ