ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះហាង​ ហូបចុក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្នែកខ្លះនៃហូបចុកមួយកន្លែង ក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ កើតឡើងនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៣ ដែលបានធ្វើឲ្យឆេះទាំងស្រុង បន្ទប់ជាន់ទី១ នៃហាង​ Meet You Here ស្ថិតនៅផ្លូវ៥៩០​ ក្នុងក្រុម៤៩​ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ៖ ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជាន់ទី១​ អស់ទាំងស្រុង នឹងពុំបានបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុង​ ដែលមានទំហំ (១៥ម៉ែត្រ គុណ២០ម៉ែត្រ) ។ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ​ គឺមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានបញ្ជាក់ទៀតថា​ ៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ […]