អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ប្រទះឃើញគ្រាប់បែកដៃ ៩គ្រាប់ សល់ពីសម័យសង្រ្កាម នៅក្នុងប្រអប់ដែកមួយ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: គ្រាប់បែកដៃ ៩គ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រទះឃើញនៅក្នុងប្រអប់ដែកមួយ កប់ក្នុងដីក្រោយផ្ទះរបស់ខ្លួន ។ យោងតាមការឲ្យដឹងពីមន្រ្តីជំនាញ គ្រាប់បែកដៃ ដែលនៅក្នុងប្រអប់ដែកនោះ បានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ និងជាប្រភេទគ្រាប់បែកផលិតនៅប្រទេសអាមេរិច ។

សេចក្តីរាយការណ៍ពីអធិការនគបាលស្រុករលាប្អៀរ លោកវរះសេនីយ៍ឯក ទឹម ចន្ធី បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ នៅក្រោយផ្ទះរបស់ស្រ្តីវ័យ ៦០ឆ្នាំ ឈ្មោះ ជេត ឡាំ ស្ថិតនៅភូមិ ត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សេចក្តីរាយការណ៍ពីស្រ្តី ដែលបានប្រទះឃើញគ្រាប់បែកនោះបានឲ្យដឹងថា ខណៈពេលដែលគាត់កំពុងជីកដីនៅខាងក្រោយផ្ទះ ដើម្បីដាំដំណាំ ក៏បានប្រទះឃើញប្រអប់ដែកមួយ ដែលក្នុងនោះមានផ្ទុកគ្រាប់បែកដៃចំនួន ៩គ្រាប់ ។ គាត់បានឲ្យដឹងទៀតថា ក្រោយឃើញគ្រាប់បើកឃើញគ្រាប់បែកទាំងនោះ គាត់បានរាយការណ៍ទៅកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រែថ្មី ភ្លាមៗផងដែរ ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចនគបាលប៉ុសិ៍រដ្ឋបាលឃុំស្រែថ្មី បានសហការជាមួយអង្គភាពស៊ីម៉ាកCMAC បានចុះទៅពិនិត្យដល់កន្លែង និងបានប្រមូលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពផងដែរ  ។

អធិការនគបាលស្រុករលាប្អៀរ លោកវរះសេនីយ៍ឯក ទឹម ចន្ធី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះនៅយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំប៉ះពាល់ និងត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតភ្លាមៗ ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕

ទំព័រផ្សេងៗ