ប្រទះឃើញគ្រាប់បែកដៃ ៩គ្រាប់ សល់ពីសម័យសង្រ្កាម នៅក្នុងប្រអប់ដែកមួយ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: គ្រាប់បែកដៃ ៩គ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រទះឃើញនៅក្នុងប្រអប់ដែកមួយ កប់ក្នុងដីក្រោយផ្ទះរបស់ខ្លួន ។ យោងតាមការឲ្យដឹងពីមន្រ្តីជំនាញ គ្រាប់បែកដៃ ដែលនៅក្នុងប្រអប់ដែកនោះ បានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ និងជាប្រភេទគ្រាប់បែកផលិតនៅប្រទេសអាមេរិច ។ សេចក្តីរាយការណ៍ពីអធិការនគបាលស្រុករលាប្អៀរ លោកវរះសេនីយ៍ឯក ទឹម ចន្ធី បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ នៅក្រោយផ្ទះរបស់ស្រ្តីវ័យ ៦០ឆ្នាំ ឈ្មោះ ជេត ឡាំ ស្ថិតនៅភូមិ ត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សេចក្តីរាយការណ៍ពីស្រ្តី ដែលបានប្រទះឃើញគ្រាប់បែកនោះបានឲ្យដឹងថា ខណៈពេលដែលគាត់កំពុងជីកដីនៅខាងក្រោយផ្ទះ ដើម្បីដាំដំណាំ ក៏បានប្រទះឃើញប្រអប់ដែកមួយ ដែលក្នុងនោះមានផ្ទុកគ្រាប់បែកដៃចំនួន ៩គ្រាប់ ។ គាត់បានឲ្យដឹងទៀតថា ក្រោយឃើញគ្រាប់បើកឃើញគ្រាប់បែកទាំងនោះ គាត់បានរាយការណ៍ទៅកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រែថ្មី ភ្លាមៗផងដែរ ។ ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចនគបាលប៉ុសិ៍រដ្ឋបាលឃុំស្រែថ្មី បានសហការជាមួយអង្គភាពស៊ីម៉ាកCMAC បានចុះទៅពិនិត្យដល់កន្លែង និងបានប្រមូលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពផងដែរ  ។ អធិការនគបាលស្រុករលាប្អៀរ […]