អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

អាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំបរិវេណ ត្រៀមទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងគ្រៀល

ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដឹកនាំមន្ត្រីក្រោមឱវាទចុះ ពិនិត្យទីតាំងសំខាន់ៗជាច្រើនកន្លែង ដើម្បីត្រៀមទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅច្រកទ្វារព្រំដែន ណង ណុកឃៀន-ឡាវ និងច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល-កម្ពុជា ។ ការដឹកនាំមន្ត្រីចុះពិនិត្យទី តាំងនៃអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ​ សំអ៊ាង បានធ្វើឡើងនៅថ្ងៃទី២៦ មេសា នេះ ។ ក្បួនព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ទឹកដីខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ មេសា ២០២៣ ស្អែកនេះ។

  មន្ត្រីខេត្តបានថ្លែងថា ទីតាំងដែលត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅថ្ងៃនេះ មាន ៤កន្លែង គឺ ១-បរិវេណនៅខាងមុខសាលាខេត្តស្ទឹងត្រែង, ២-នៅក្នុងបរិវេណវត្តស្រះ កែវ មុន្នីវណ្ណ ហៅ វត្តលើ, ៣ – នៅគល់ស្ពានសេកុងស្ទឹងត្រែង និង ៤, នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល។

  មន្ត្រីដដែលបានបន្តទៀតថា នៅថ្ងៃទី២៧ មេសា ស្អែកនេះ ក្បួនព្រះអគ្គិជ័យកីឡាអាស៊ាន នឹងត្រូវដង្ហែចេញពីទឹកដីប្រទេសឡាវ តាមច្រកទ្វារ ណង ណុកឃៀន ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល។ លោកថា ពិធីប្រគល់ និងទទួលព្រះអគ្គិ ជ័យកីឡានឹងធ្វើឡើងនៅ ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-កម្ពុជា បន្ទាប់មកក្បួនព្រះអគ្គិជ័យ កីឡា នឹងដង្ហែចូលមកកាន់ទីរួមខេត្តស្ទឹងត្រែង ហើយនៅថ្ងៃបន្ទាប់ នឹងបន្តដង្ហែទៅកាន់ខេត្ត ក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។

  នៅរយៈពេលជាង ៤សប្តាហ៍កន្លងមកនេះ ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែទៅកាន់បណ្តា​ប្រទេសនានា នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ហើយព្រះអគ្គិជ័យកីឡា បានដង្ហែវិលត្រឡប់ចូល មកប្រទេសកម្ពុជាវិញ នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្ត ដែលស្ថិតនៅជុំវិញបឹង ទន្លេសាប ដោយផ្តើមពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមាន ជ័យ សៀមរាប និងខេត្តកំពង់ធំ។ លុះនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹង ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមករាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ នា វេលាម៉ោង៨យប់។

  គួរបញ្ជាក់ផងដែរថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចេញពីខេត្តសៀមរាបអង្គរ កាលពីរ​សៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយដង្ហែឆ្ពោះទៅកាន់ប្រទេសវៀតណាម និងប្រទេស​នានាទៀត នៅតំបន់អាស៊ី-អាគ្នេយ៍ នឹងនៅថ្ងៃទី២៧ មេសា ស្អែកនេះ នឹងត្រូវដង្ហែវិលត្រឡប់ មកដល់ប្រទេកម្ពុជាវិញហើយ តាមច្រកទ្វារអន្តរជាតិណងណុកឃៀន ខេត្តចំប៉ាសាក់-ឡាវ និងច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង-កម្ពុជា៕

ទំព័រផ្សេងៗ