ស្ទឹងត្រែង៖ សពបុរសពីរនាក់ រួមទាំងសត្វសុនខមួយក្បាល ត្រូវបានគេប្រទះឃើញដេក ស្លាប់ ក្នុងសភាពហើម និងមានជះក្លិនអសោច នៅកណ្តាលព្រៃរបោះមួយកន្លែង ក្នុងស្រុក សេសាន នៃខេត្តស្ទឹងត្រែង ។
សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា សពបុរសទាំងពីរនោះ ត្រូវបានបុរសជាកសិករ នៅមូលដ្ឋាននោះម្នាក់ បានប្រទះឃើញនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងគ្រា ដែលបុរសរូបនោះ បានដើរទៅកាត់បង្គោលរបងក្នុងព្រៃ នៅទីតាំងដែលជនរងគ្រោះស្លាប់ នៅចំណុចភ្នំដុងខួង ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សាកសពបុរសទាំងពីរ និងសត្វសុនខមួយក្បាលនោះ ត្រូវគេឃើញមានសភាពហើមស្អុយ នៅក្បែរគោយន្តកន្ត្រៃមួយគ្រឿង ដែលមានប្រក់តង់កៅស៊ូតង់មួយផងដែរ ។ ក្រោយពីបានជួបហេតុការណ៍នេះ បុរសជាកសិកររូបនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមៗតែម្តង ។
សេចក្តីរាយការព័ត៌មានបានឲ្យដឹងថា គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ អំពីការស្លាប់របស់បុរសទាំងពីរនាក់នោះ ។ ប៉ុន្តែមន្ត្រីសមត្ថកិច្ច និងគ្រូពេទ្យនៅក្នុងមូលដ្ឋាន នោះ ក្រោយពីទទួលបានការរាយការណ៍នោះភ្លាម បានប្រញ៉ាប់ចុះទៅពិនិត្យ និងធ្វើកោស លវិច្ច័យលើសាកសព បន្ទាប់ពីពិនិត្យរួច ក៏បានធ្វើការសន្និដ្ឋានថា សាកសពជនរងគ្រោះ បាន ស្លាប់ដោយរន្ទះបាញ់ ដោយសារនៅកន្លែងកើតហេតុ គេបានសង្កេតឃើញដើមឈើ ១ដើម បាន រយះរហែកជាពីរ និងនៅកន្លែងកើតហេតុគេបានឃើញគោយន្តកន្ត្រៃ ១គ្រឿង និងម៉ា ស៊ីនត្រង់ស៊ីន័រ ១គ្រឿងផងដែរ។
សាកសពបុរសទាំងពីរ ត្រូវគេបញ្ចេញអត្តសញ្ញាណថា ទី១, មានឈ្មោះ ផល្លី វណ្ណា អាយុ ៣២ឆ្នាំ និងទី២ ឈ្មោះ ឡុត ស៊ីសុក្រ អាយុ ៣០ឆ្នាំ ។ អ្នកទាំងពីរ មានមុខរបរជាកសិករ មានទីលំនៅរស់នៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ បច្ចុប្បន្នសាកសពជ នរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃ ណី ៕