សាកសពបុរសពីរនាក់ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងសភាពហើម និងមានក្លិនអសោច នៅកណ្តាលព្រៃ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង សង្ស័យស្លាប់ដោយរន្ទះបាញ់

ស្ទឹងត្រែង៖ សពបុរសពីរនាក់ រួមទាំងសត្វសុនខមួយក្បាល ត្រូវបានគេប្រទះឃើញដេក ស្លាប់ ក្នុងសភាពហើម និងមានជះក្លិនអសោច នៅកណ្តាលព្រៃរបោះមួយកន្លែង ក្នុងស្រុក សេសាន នៃខេត្តស្ទឹងត្រែង ។ សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា សពបុរសទាំងពីរនោះ ត្រូវបានបុរសជាកសិករ នៅមូលដ្ឋាននោះម្នាក់ បានប្រទះឃើញនៅព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងគ្រា ដែលបុរសរូបនោះ បានដើរទៅកាត់បង្គោលរបងក្នុងព្រៃ នៅទីតាំងដែលជនរងគ្រោះស្លាប់ នៅចំណុចភ្នំដុងខួង ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សាកសពបុរសទាំងពីរ និងសត្វសុនខមួយក្បាលនោះ ត្រូវគេឃើញមានសភាពហើមស្អុយ នៅក្បែរគោយន្តកន្ត្រៃមួយគ្រឿង ដែលមានប្រក់​តង់កៅស៊ូតង់មួយផងដែរ ។ ក្រោយពីបានជួបហេតុការណ៍នេះ បុរសជាកសិកររូបនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមៗតែម្តង ។ សេចក្តីរាយការព័ត៌មានបានឲ្យដឹងថា គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ អំពីការស្លាប់របស់បុរសទាំងពីរនាក់នោះ ។ ប៉ុន្តែមន្ត្រីសមត្ថកិច្ច និងគ្រូពេទ្យនៅក្នុងមូលដ្ឋាន នោះ ក្រោយពីទទួលបានការរាយការណ៍នោះភ្លាម បានប្រញ៉ាប់ចុះទៅពិនិត្យ និងធ្វើកោស លវិច្ច័យលើសាកសព បន្ទាប់ពីពិនិត្យរួច ក៏បានធ្វើការសន្និដ្ឋានថា សាកសពជនរងគ្រោះ បាន […]

អាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំបរិវេណ ត្រៀមទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងគ្រៀល

ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដឹកនាំមន្ត្រីក្រោមឱវាទចុះ ពិនិត្យទីតាំងសំខាន់ៗជាច្រើនកន្លែង ដើម្បីត្រៀមទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅច្រកទ្វារព្រំដែន ណង ណុកឃៀន-ឡាវ និងច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល-កម្ពុជា ។ ការដឹកនាំមន្ត្រីចុះពិនិត្យទី តាំងនៃអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ​ សំអ៊ាង បានធ្វើឡើងនៅថ្ងៃទី២៦ មេសា នេះ ។ ក្បួនព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ទឹកដីខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ មេសា ២០២៣ ស្អែកនេះ។   មន្ត្រីខេត្តបានថ្លែងថា ទីតាំងដែលត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅថ្ងៃនេះ មាន ៤កន្លែង គឺ ១-បរិវេណនៅខាងមុខសាលាខេត្តស្ទឹងត្រែង, ២-នៅក្នុងបរិវេណវត្តស្រះ កែវ មុន្នីវណ្ណ ហៅ វត្តលើ, ៣ – នៅគល់ស្ពានសេកុងស្ទឹងត្រែង និង ៤, នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល។   មន្ត្រីដដែលបានបន្តទៀតថា នៅថ្ងៃទី២៧ មេសា ស្អែកនេះ […]